ខេត្តសៀមរាប ៖ ពិតជាពិបាកទុកចិត្តមែន! នាំកូនស្រីអាយុ១០ឆ្នាំ ទៅដាំបង្គោលរបង និងដាក់លួសបន្លា ត្រូវជនល្មោភកាម ចាប់រំលោភ នៅក្នុងដីចំការ។ បុរសជាជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រព្រឹត្តអំពើដ៏កខ្វក់នេះ កាលរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះមួក ម៉េង អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ អាយុ១០ឆ្នាំ រស់នៅស្រុកពួក បានទៅដាំបង្គោលរបងនិងដាក់លួសបន្លានៅចំណុចដីចំការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប ជាមួយឪពុកបង្កើត និងពូ ព្រមទាំងជនសង្ស័យ។
ពេលទៅដល់ចំណុចដីចំការ ឪពុកជនរងគ្រោះបានដាំបង្គោលរបងនៅចំងាយពីជនរងគ្រោះប្រហែល២០០ម៉ែត្រ។ ចំណែកជនសង្ស័យនិងជនរងគ្រោះ បានវាយបន្លាលួសជាមួយគ្នា ដោយជនរងគ្រោះជាអ្នកទាញបន្លាលួស ជនសង្ស័យជាអ្នកដំបន្លាលួសភ្ជាប់និងបង្គោលរបង។ នៅពេលជនរងគ្រោះហត់អស់កម្លាំង ក៏បានទៅសំរាកនៅព្រៃល្បោះក្នុងចំការ។ ឃើញជនរងគ្រោះចូលព្រៃដូចនេះ ជនសង្ស័យក៏ដើរតាមពីក្រោយហើយបានធ្វើសកម្មភាពផ្តួលរំលោភបានបន្តិច ជនរងគ្រោះឈឺចុកចាប់ក៏ខំរើបំរាស់និងស្រែកយំ ស្របពេលនោះឪពុកជនរងគ្រោះមកទាន់ ជនសង្ស័យក៏ឈប់សកម្មភាពហើយគេចខ្លួននៅក្នុងដីចំការ។
គ្រួសារជនរងគ្រោះបានត្រឡប់មកផ្ទះ ហើយរាយការណ៍ជូនសមត្ថកិច្ច។ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យមកសាកសួរ និងបានសារភាពថាពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់មែន៕

