អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ប្រឡាយប្រមាណ១២ខ្សែនៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ វិសាមញ្ញលើកទី ២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាព្រឹកថ្ងៃទី២៤ធ្នូនេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ៖ ប្រឡាយប្រមាណ១២ខ្សែនៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ។ កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមកពេលយើងចុះទៅកាយស្តារប្រឡាយរំដោះទឹក គឺស្ថិតដីមានកម្មសិទ្ធរបស់គេទៅហើយនោះហើយជាបញ្ហា។ ប៉ុន្តែទោះបីយ៉ាងណា យើងខិតខំដោះស្រាយឱ្យអស់លទ្ធភាពដែលមាន។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ក៏បានជំរាបក្នុងកិច្ចនេះថា ៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានលើកគម្រោងងស្តារប្រឡាយចំនួន១២ខ្សែក្នុងចំណោមប្រឡាយ៣៧ខ្សែ ដែលត្រូវស្តារឡើងវិញក្នុងឆ្នាំ២០២១ខាងមុខ ទោះបីយើងជួបការលំបាកលើថវិកា ដោយជួបបញ្ហាផ្ទួនៗពិសេសជំងឺកូវីដ.១៩ ដែលយើងត្រូវចំណាយច្រើន។

មន្ត្រីដដែលបន្តថា ៖ ប្រឡាយបង្ហូរទឹក ក៏ដូចអាងស្តុកទឹក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានសត្រូវច្រើនហើយពេលនេះ សូម្បីវត្តក៏រំលោភប្រឡាយ ដែរ សូម្បីវត្តក៏ចាក់ដីលប់ប្រឡាយដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២