គួរអោយរន្ធត់! ស្លាប់៨នាក់ ដោយរថយន្ត២គ្រឿង បុកគ្នាទាំងយប់ ក្បែរស្ពានអូរតាគី ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ពិតជាគួរអោយរន្ធត់មែន មនុស្ស ប្រុស ស្រី ៨នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកកក និងរថយន្តកាម៉ារីហើម ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីម៉ោងជាង ៩យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

អធិការនគរបាលស្រុកថ្មគោល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងគោយន្តដឹកទំនិញធុនធ្ងន់ (ទឹកកក) និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់ នៅកន្លែងកើតហេតុចំនួន៨នាក់។ ករណីនេះ កម្លាំងនគរបាលចរាចរណ៍ បានសង្រ្គោះអ្នករងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង៨នាក់ បានដឹកសពយកមកតម្កល់ទុកនៅវត្តអូរតាគី ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបានកាត់រថយន្តយកសាកសព៧នាក់ ចេញពីរថយន្តកាម៉ារីហើម ដែលទំនងជារថយន្តតាស៊ី ដែលកំពិតរួញខ្ទេច ពាក់ស្លាកលេខកំពង់ស្ពឺ 2A-0377 និងស្ទូចរថយន្តដឹកទឹកកក ដើម្បីយកសាកសពម្នាក់ ដែលកៀបជាប់នឹងកាប៊ីនរថយន្ត។

សមត្ថកិច្ចបានស្ទូចរថយន្តទាំងពីរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តទាំងយប់ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២