ប្រហែសមួយភ្លែត ម្តាយត្រូវបាត់បង់កូនស្រីជាទីស្រឡាញ់ អាយុទើបតែមួយខួប ដោយដាំ ក្បាល ចូលក្នុង ធុង ដាក់ទឹក លង់ស្លាប់

ភ្នំពេញ ៖ ព្រោះតែការធ្វេសប្រហែស តែមួយប៉ប្រិចភ្នែក ធ្វើអោយស្រ្តីម្នាក់បាត់បង់កូនស្រីជាទីស្រលាញ់ ដែលទើបតែ អាយុ១ឆ្នាំម្នាក់ បាន ស្លាប់ ក្រោយ ដាំ ក្បាល ចូលក្នុង ធុង ដាក់ទឹក ។ ហេតុការណ៍ នេះ បានកើត ឡើង នៅ ចំណុច បន្ទប់ជួល ភូមិ ព្រៃទា ១ សង្កាត់ ចោមចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ កាលពី ព្រឹក ថ្ងៃ ទី ២៧ ខែធ្នូ ឆ្នាំ ២០២០។

សមត្ថកិច្ច បាន ឲ្យ ដឹងថា កុមារី រងគ្រោះឈ្មោះ វ៉ៅ ស្រី នី ត អាយុ ១ ឆ្នាំ និង ម្ដាយ ឈ្មោះ ណុប គ ន្ធា ស្នាក់ នៅក្នុង បន្ទប់ ជួល កើតហេតុ ខាងលើ ។

ស្ត្រី ជា ម្ដាយ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនកំពុងចុច ទូរ ស័ព្ទ លេង នៅមុខបន្ទប់ ដោយកូនស្រីរបស់គាត់និង ក្មេងៗ ដទៃទៀត លេងក្នុង បន្ទប់ ហើយ ក្រោយ មក ក្មេងៗ ដែល លេង ជាមួយនោះ បាន នាំគ្នា ទៅផ្ទះ វិញ អស់ ដោយនៅតែ កូនរបស់គាត់ លេង តែ ម្នាក់ ឯង។ ខណៈពេលដែល ក្មេងៗ លេង ជាមួយ កូន ទៅផ្ទះ អស់ ខ្លួនជា ម្ដាយ ភ្លេចខ្លួន ពុំបាន ចាប់អារម្មណ៍ មើល កូន ឡើយ ដោយបាន លេង ទូរស័ព្ទ បន្តទៀត។ លុះ ក្រោយមក ទើប នឹកឃើញ កូន ពេលទៅរកមើល ឃើញកូន ដាំ ក្បាល ចុះក្រោម ចូលក្នុងធុងទឹក ដែលនៅក្នុងបន្ទប់ទឹក ស្លាប់បាត់ទៅហើយ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២