ក្រុមហ៊ុនរថយន្តល្បីឈ្មោះរបស់អាឡឺម៉ង់ បានបញ្ជាក់ថាមិនដឹងអីសោះស្រាប់តែឃើញ Mercedes-Benz ត្រូវបានបង្ហាញខ្លួនក្នុងក្បួលមេដឹកនាំកូរ៉េខាងជើង

សាខាក្រុមហ៊ុន (Daimler) របស់ អាឡឺម៉ង់ បាននិយាយថាមិនដឹងយ៉ាងមិចយ៉ាងម៉ាទេសម្រាប់រថយន្ត Mercedes-Benz ត្រូវបានមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានប្រើប្រាស់។ ពោលគឺក្នុងដំណើរទស្សនៈកិច្ចចូលរួមប្រជុំកំពូលជាមួយលោកប្រធានាធិបតី វ៉្លា ឌីមៀរពូទីន នៅប្រទេស រ៉ុស៊ី កាលពីសប្តាហ៍មុន ដែលលោក គីម ជុងអ៊ុន ប្រើប្រាស់រថយន្ត Mercedes-Benz សេរី S600 និងសេរី S62 ដែលក្រុមហ៊ុនបានបញ្ជាក់ថាមិនបានធ្វើជំនួញណាមួយជាមួយកូរ៉េខាងជើងនោះទេ។
នាពេលកន្លងមកក្នុងរូបភាពរបស់លោក គីម ជុងអ៊ុន បានប្រើប្រាស់រថយន្ត Mercedes-Benz ក្នុងដំណើរទស្សនៈចូលរួមប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ នៅឯប្រទេស សិង្ហបុរី និងប្រទេស វៀតណាម។
Mercedes-Benz គឺជាប្រភេទរថយន្តទំនើបមួយត្រូវបានហាមនាំចូលលក់ទៅប្រទេស កូរ៉េខាងជើង ក្នុងហេតុផលប្រទេសមួយនេះត្រូវទទួលទណ្ឌកម្មអន្តរជាតិដើម្បីជម្រុញឲ្យបញ្ឈប់ផលិតអាវុធនុយក្លេអ៊ែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២