ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានបញ្ជាក់ ពី ការអនុញ្ញាត បើក ឱ្យ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ផ្ទៃក្នុង អាចធ្វើ ដំណើរ កម្សាន្ត វិញ បាន ប៉ុន្តែ គ្រប់ ភ្ញៀវទេសចរ ក៏ដូចជា ម្ចាស់ មូលដ្ឋាន អាជីវកម្ម ទេសចរណ៍ ទាំងអស់ ត្រូវ ចូលរួម អនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួន តាម វិធាន សុវត្ថិភាព ទេសចរណ៍ និង ការណែនាំ របស់ ក្រសួងសុខាភិបាល ពិសេស គឺ ត្រូវ រក្សា គម្លាត សុវត្ថិភាព ពីគ្នា ជា ចាំបាច់ ក្នុង ឱកាស ឆ្លង ឆ្នាំ សកល ២០២០ ឆ្លង ចូល ២០២១។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ យ៉ាង ដូច្នេះ ថា « យើង អនុញ្ញាតឱ្យ ដើរ កម្សាន្ត វិញ បាន ប៉ុន្តែ សម្រាប់តែ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ផ្ទៃក្នុង ប៉ុណ្ណោះ គឺ គ្មាន ការទទួល ភ្ញៀវទេសចរ មកពី ក្រៅប្រទេស ឡើយ ប៉ុន្តែ ដាច់ខាត ត្រូវអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ តាម ការណែនាំ របស់ ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង ស្ថាប័ន ពាក់ព័ន្ធ ហើយ កុំ ភ្លេច ឱ្យសោះ នូវ ការរក្សា គម្លាត សុវត្ថិភាព » ។
ឯកឧត្តម ថោង ខុន បន្ថែមថា ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ផ្ទៃក្នុង អាច ចេញ ធ្វើដំណើរ កម្សាន្ត នៅតាម គ្រប់ គោលដៅ ទេសចរណ៍ នៅ ទូទាំងប្រទេស ទាំង ទីក្រុង ទីប្រជុំជន និង គោលដៅ ទេសចរណ៍ បេតិកភណ្ឌ សហគមន៍ ទេសចរណ៍ តំបន់ អេកូ ទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា រដ្ឋា ន ជាដើម ។ ចំពោះ ការអនុវត្ត ការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង ចំពោះ ការឆ្លង រីក រាលដាល ជំងឺ កូ វីដ -១៩ គ្រប់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់ មូលដ្ឋាន អាជីវកម្ម និង ប្រតិបត្តិ ករ ទេសចរណ៍ ទាំងអស់ ត្រូវធ្វើ ឱ្យបាន ល្អប្រសើរ ជាង ការអនុវត្ត កាលពីមុន ព្រឹត្តិការណ៍ ៣ វិច្ឆិកា និង ព្រឹត្តិការណ៍សង្គម ២៨វិច្ឆិកា៕


