នាយកដ្ឋានព័ត៌មានវិទ្យា សូមមេត្តាបញ្ឈប់ សកម្មភាពអសីលធម៌ ក្នុងកម្មវិធីបណ្តាញសង្គម TikTok!

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធីកម្សាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សំឡេង ឬការបញ្ចេញការវិការកំប្លែង។ល។

កន្លងមកក្រុមការងារសង្កេតឃើញថា បងប្អូនមួយចំនួន បានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖
– បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស
– បង្កើតវីដេអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌
– បង្កើតវីដេអូ ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម។

នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមក្រើនរំលឹក ដល់អ្នកលេងកម្មវិធី បណ្តាញសង្គម TikTok មេត្តាបញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះ អាចធ្វើឲ្យខ្លួនក្លាយ ជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២