គួរអោយ អនិច្ចា ក្មេងៗ ៣នាក់ នាំគ្នាទៅដាក់សន្ទូចត្រី បែរជាលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម

ស្ទឹងត្រែង ៖ ឪពុកម្តាយបានទុកកូនតូចៗ ឲ្យនៅផ្ទះ គួរអោយអនិច្ចាក្មេងៗ ៣នាក់ នាំគ្នាទៅដាក់សន្ទូចត្រី បែរជាលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម កាលពីម៉ោង៦យប់ ថ្ងៃទី ៣១ ខែឆ្នូ ឆ្នាំ២០២០ នៅចំណុចត្រពាំងលាវ ក្នុងភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។

ក្មេងប្រុស បីនាក់ ដែល បាន លង់ទឹក ស្លាប់ ក្នុងនោះ ១- ឈ្មោះ កែវ រ៉ាវុធ អាយុ ១០ ឆ្នាំ មាន ស្រុកកំណើត ភូមិ សែន ចំរើន ឃុំ សេ ដា ស្រុក តំបែរ ខេត្តកំពង់ចាម។ ២- ឈ្មោះ សុខា ពិសិដ្ឋ អាយុ ១៣ ឆ្នាំ និង ឈ្មោះ សុខា ពិសាល អាយុ ៨ ឆ្នាំ មាន ស្រុកកំណើត ភូមិ សង្គម មានជ័យ ឃុំ ទួល ស្នួល ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាម។

បើតាម ការបញ្ជា ក់រប ស់ សាច់ញាតិ ជនរងគ្រោះ ថា ទើបនឹង មកពី ស្រុកកំណើត បាន ចំនួន ៤ ថ្ងៃ តាម ឪពុកម្ដាយ មក ធ្វើ ចម្ការ ដំឡុង នៅ ភូមិ ឃុំ កើតហេតុ ខាងលើ ។ ឪពុកម្ដាយ ទៅធ្វើ ការ ដោយ ទុក ពួកគេ ឲ្យ នៅចាំ ផ្ទះ ។ ក្មេងៗ ក៏ នាំគ្នា ទៅ ដាក់ សន្ទូច ត្រី នៅ កន្លែងកើតហេតុ ហើយ លង់ទឹក ក៏ ជួយ គ្នា បណ្ដាលឱ្យ លង់ ស្លាប់ ទាំងបី នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២