សម្តេចតេជោ ហ៊ុន សែន បញ្ជាមិនឲ្យដឹកពលករមកពីប្រទេសថៃ ចេញមកធ្វើចត្ដាឡីស័ក នៅតាមបណ្ដាខេត្តផ្សេងៗនោះទេ ពោលត្រូវធ្វើនៅខេត្តដែលជាប់ព្រំដែននោះតែម្ដង

ភ្នំពេញ ៖ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន ផ្ញើ សារ ពិសេស បន្ទាន់ មួយ ជូន ជនរួមជាតិ ខ្មែរ ទាំងអស់ ពាក់ព័ន្ធ ស្ថានភាព ជំងឺ កូ វីដ ១៩ នៅ ប្រទេសជិតខាង និង ប្រទេស កម្ពុជា ។

កាលពី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ សម្ដេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ កម្ពុជា បញ្ជា មិន ឲ្យ ដឹក ពលករ មកពី ប្រទេស ថៃ ចេញមក ធ្វើ ច ត្ដា ឡី ស័ កនៅតាម បណ្ដា ខេត្ត ផ្សេងៗ នោះទេ ពោល ត្រូវធ្វើ នៅ ខេត្ត ដែល ជាប់ ព្រំដែន នោះ តែម្ដង ។ ដើម្បី ទប់ស្កាត់ ការឆ្លង រីក រាលដាល ជំងឺ កូ វីដ -១៩ ចូល សហគមន៍ ក្នុងប្រទេស កម្ពុជា ជាថ្មី ម្ដងទៀត បន្ទាប់ពី ក្រសួងសុខាភិបាល រកឃើញថា មនុស្ស ប្រមាណ ជិត ១០ នាក់ ហើយ បាន ឆ្លង ជំងឺ កូ វីដ -១៩ ចេញពី ប្រទេស ថៃ ។

សម្ដេច តេ ជោ ហ៊ុន សែន បាន មានប្រសាសន៍ថា ផ្នែក ដឹកជញ្ជូន ត្រូវ ផ្អា ការដឹកជញ្ជូន បងប្អូន ដែល មកពី ប្រទេស ថៃ ហើយ ត្រូវ ពង្រឹងសមត្ថភាព នៃ ការធ្វើ ច ត្តា ឡី ស័ ក្ដ នៅតាម ច្រកព្រំដែន ដែល យើង បានកំណត់ ទីតាំង ហើយ ត្រូវយក សំណាក នៅ ទីនោះ ធ្វើ ច ត្តា ឡី ស័ ក្ដ នៅ ទីនោះ ក្នុង រយៈពេល ១៤ ថ្ងៃ ។ ក្រសួងសុខាភិបាល ត្រូវ បន្ថែម នូវ សម្ភារ ថវិកា ដើម្បី ធ្វើ ច ត្តា ឡី ស័ ក្ដ និង ការយក សំណាក ដើម្បី ធ្វើតេស្ដ ដោយ បន្ថែម ក្រុមគ្រូពេទ្យ ទៅកាន់ ទីនោះ ប្រសិនបើ មានការ ចាំបាច់ ។ ដូច្នេះ អ្វីដែល សម្ដេច ចង់ បញ្ជាក់ នៅទីនេះ គឺ ខេត្ត នៅតាម បណ្ដា ព្រំដែន ក៏ដូចជា កម្លាំង ព្រំដែន ទាំងអស់ យកចិត្តទុកដាក់ គ្រប់គ្រង ឲ្យ ហ្មត់ចត់ ជាមួយ ពលករ ពល ការិនី របស់ យើង ដែល ធ្វើដំណើរ ពី ប្រទេស ថៃ មក កម្ពុជា វិញ ។ តាម ការប៉ាន់ស្មាន់ ចំនួន អ្នក ឆ្លង ជំងឺ កូ វីដ -១៩ ដែល មកពី ប្រទេស ថៃ អាច នឹង កើន ឡើងជា បន្ដបន្ទាប់ ខណៈ មន្ទីរពេទ្យ ខេត្តបាត់ដំបង នឹងត្រូវ រ៉ាប់រង នូវ ការព្យាបាល អ្នក ឆ្លង ទាំងអស់នោះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២