រដ្ឋបាល​រាជធានី ​នៅ​ឆ្នាំ​២០២១ មាន​ទិសដៅ​ស្តារ​ប្រឡាយ ១២ ខ្សែ​ទៀត​

ភ្នំពេញ ៖ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង កុំឱ្យ​លិចលង់ ភូមិដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​កាន់តែ ល្អប្រសើរ​ឡើង អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង ជា​អភិបាល បាន​យកចិត្តទុកដាក់ ខ្លាំងណាស់ ដោយ​នៅក្នុង​ឆ្នាំ​២០២០ នេះ បាន​កសាង​នូវ​បណ្តាញ​លូ​ថ្មី​ធំៗ ការជីក​ស្តារ​ប្រឡាយ ឱ្យបាន​ជ្រៅ និង​ធំ​ជាង​មុន ជាមួយនឹង​ការកសាង អភិវឌ្ឍន៍ ស្ថានីយ​បូ​ប​ទឹក អោយមាន​កម្លាំង​ខ្លាំងក្លា​ជាង​មុន ហើយ​ជា​ទិសដៅ នៅ​ឆ្នាំ​២០២១ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏មាន​គម្រោង​ស្តារ​ប្រឡាយ ១២ ខ្សែ បន្ថែមទៀត ក្នុងចំណោម​ប្រឡាយ​៣៧ ខ្សែ ដែល​ត្រូវ​ស្តារឡើងវិញ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ នៅ​ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​ជា​ផែនការ បំពាក់​ម៉ាស៊ីនបូមទឹក​ថ្មី មួយគ្រឿង ទំហំ​១​ម៉ែត្រ​កន្លះ ១​គ្រឿង និង​ទំហំ​១​ម៉ែត្រ​២​តឹក ចំនួន​២​គ្រឿង រួមទាំង​ការស្តារ​ប្រឡាយទឹក ឱ្យ​កាន់តែ​ធំ និង​ជីក​បុក​ស៊ី​ផាយ អម​សងខាង​ប្រឡាយ នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន ដើម្បី​ព​ន្លឿ​ន​ការបូមទឹក ឱ្យបាន​លឿន បញ្ចៀស​នូវ​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង នៅ​បឹង​សាឡាង តំបន់​ម៉ុង​ឌី​យ៉ា​ល់ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទទួល​គោក តំបន់​លូ​ប្រាំ ស្ទឹងមានជ័យ និង​មួយផ្នែក​ទៀត នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ការងារ​នេះ នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ ចាប់ពី​ដើមរដូវ​ប្រាំង ឆ្នាំ​២០២១ នេះ​តទៅ​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជីក​ស្តារ​ប្រឡាយ អូរ​ខ្សាច់ ដែលមាន​ប្រវែង ១៨ គីឡូម៉ែត្រ ចេញពី​ឃុំ​បែក​ចាន ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល ឆ្លង​មក​សង្កាត់​កំបូល សង្កាត់​ឪឡោក សង្កាត់​ស្នោរ ខណ្ឌ​កំបូល ហើយ​បន្ត​ហូរ​ចូល ទៅក្នុង​បឹង​តា​មោក ដើម្បី​រំដោះ​ទឹក កុំអោយ​លិចលង់ នៅ​ផ្លូវជាតិ​លេខ​៤ និង​នៅមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២