ភ្នំពេញ ៖ សមត្ថកិច្ច ចម្រុះ នៅ ខេត្តរតនគិរី បានកំពុង ឡោមព័ទ្ធ ឃាតករ ដែល បាញ់សម្លាប់ អ្នកលក់បាយ ឈ្មោះ ញ៉ក់ និងជា នាយរង ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល រាជធានី ភ្នំពេញ បាន រត់គេចខ្លួន មកដល់ ស្រុក កោះ ញែក ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ច បាន បានដាក់ បា រ៉ា ស់ តាមផ្លូវ ដើម្បី ស្ទាក់ចាប់ ឃាតករ ប៉ុន្តែ ឃាតករ បាន បើករថយន្ត បុក បា រ៉ា ស សមត្ថកិច្ច នៅ ស្រុក កោះ ញែក បើក រត់ ប្រមាណ ១ គីឡូម៉ែត្រ ឈប់ ចុះ គេចខ្លួន ពួន នៅក្នុង ព្រៃ ទុក ប្រពន្ធ និង កូន នៅក្នុង រថយន្ត ។
ប្រភពពី សមត្ថកិច្ច នៅ ស្រុក លំផាត់ បាន ឲ្យ ដឹងថា នៅ ព្រឹក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១ ឃាតករ បាន ជិះ រថយន្ត ដឹក ដូង មួយគ្រឿង មក ចូល ស្រុក លំផាត់ តាមផ្លូវ លំ មួយ ខ្សែ ឆ្ពោះ ស្រុក បរ កែវ ប៉ុន្តែ ឃាតករ បានដឹងខ្លួន មុន ហើយ បាន លោត ចុះ នៅ ពាក់ កណ្តាលផ្លូវ ត្រង់ចំណុច ឃុំ សេ ដា ស្រុក លំផាត់ ខេត្តរតនគិរី ។ ប៉ុន្តែ ឥឡូវ សមត្ថកិច្ច កំពុង តាម ប្រ ម៉ាញ់ ចាប់ខ្លួន ឃាតករ ។ ទោះយ៉ាងណា សមត្ថកិច្ច បាន ឃាត់ខ្លួន ស្ត្រី ជា ប្រពន្ធ និង កូន ២ នាក់ ។
នៅ ព្រឹក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១ កម្លាំង នគរបាល ក្រសួងមហាផ្ទៃ សហការ ជាមួយ កម្លាំង នគរបាល រាជធានី ភ្នំពេញ នគរបាល ខណ្ឌ ពោធិ៍ សែន ជ័យ នគរបាល ខណ្ឌ កំបូល និង នគរបាល ប៉ុស្តិ៍ រដ្ឋបាល កំបូល ក្រោម ការសម្របសម្រួល ពី លោក គុជ គឹម ឡុង ព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានី ភ្នំពេញ បាន ចុះទៅ ធ្វើការ ពិនិត្យ និង ស្រាវជ្រាវ ផ្ទះមួយ កន្លែង លេខ B9 ផ្លូវ បេតុង បុរី ទឹម សា ខន ស្ថិតនៅ ក្នុងភូមិ តា កេរ សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី ភ្នំពេញ ដែលជា កម្មសិទ្ធិ របស់ ខ្មាន់កាំភ្លើង ដែល បាញ់សម្លាប់ នាយរង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ។
នគរបាល ខណ្ឌ កំបូល បាន ឲ្យ ដឹងថា ក្រោយពេល ធ្វើការ ពិនិត្យ ជាក់ស្តែង គឺ ផ្ទះ របស់ ជនសង្ស័យ នេះ បាន ចាក់សោរ ទុកចោល គ្មាន មនុស្ស នៅឡើយ ហើយក៏ ឆែក មិនឃើញ អ្វី ដែរ ទើប ពេលនោះ គណៈកម្មការ ចម្រុះ បានសម្រេច ឃ្លុំបេ ចាក់សោ ផ្ទះ ទុក រួច ប្រគល់ ទៅ ឲ្យ អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ឃ្លាំមើល បន្តទៀត៕


