មូលនិធិត្រីចក្រយានកម្ពុជា ជូនអំណោយដល់អ្នកប្រកបរបរធាក់ស៊ីក្លូចំនួន៣០៦នាក់

ភ្នំពេញ ៖ មូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) បានរៀបចំកម្មវិធី ជូនអំណោយដល់អ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជានិងលោកស្រី។

ក្នុងឱកាសនោះដែរឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ៖ សម្តេចតេជោបានផ្តួចផ្តើមឲ្យមានការមូលនិធិនេះឡើងសំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង។

ឯកឧត្តមបន្តថា៖កន្លងមកបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់បានទទួលអំណោយពីមូលនិធិត្រីចក្រយានកម្ពុជាព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងបណ្ណ័ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។

ឯកឧត្តមអភិបាលរាជធានីបន្តថា៖នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។គោលបំណងសំ ខាន់ក្នុងការបង្កើតឲ្យមានមូលនិធិត្រីចក្រយានកម្ពុជានេះឡើងគឺដើម្បីរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូនដោយគិតគូពីសុខភាព ជីវភាពរស់នៅរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ និងដើម្បីរួមចំណែកលើកស្ទួយ និងអភិ រក្ស និងអភិវឌ្ឍន៏ស៊ីក្លូដែលមានជាយូមកហើយឲ្យបានគង់វង់កុំឲ្យបាត់បង់។

ឯកឧត្តមឃួង ស្រេង ក៏បានក្រើនរំលឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូដែលភាគច្រើនមានវ័យចំណាស់ ឲ្យថែរក្សាសុខភាពប្រកាន់ខ្ជាប់នូវគោលការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ពិសេសការពារខ្លួនពីការរីករាលដាលជំងឺកូវិដ.១៩ មានការលាងដៃដោយសាប៊ូ អាល់កុលនិងជែលហើយពាក់មាស់ជាប្រចាំនៅពេលមានមនុស្សច្រើនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២