រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅ ក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅ ក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញ កិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ច មានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់ បានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទី កន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច។

នេះជាប្រសាសន៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១។

សូមរំលឹកផងដែរថា ការប្រកបអាជីវកម្ម សារព័ត៌មានបច្ចុប្បន្ន ត្រូវបានរឹតបន្តឹងដោយក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម។ ក្នុងនោះក្រសួងព័ត៌មាន ចេញអាជ្ញាប័ណ្ណឲ្យដឹងថារយៈពេល ៧ថ្ងៃ។ ប៉ុន្តែត្រូវទៅចុះបញ្ជីពាណិជ្ជកម្ម ពាណិជ្ជនាម កម្មសិទ្ធិបញ្ញា នៅក្រសួងពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ។ មានស្នាក់ការ ទីតាំងក្រុមហ៊ុនពិតប្រាកដ ដើម្បីបង់ពន្ធប៉ាតង់ជូនរដ្ឋ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២