ភ្នំពេញ ៖ កូនប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន ទាំងបីរូប គឺ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ ចំណែកកូនប្រសារ ចំនួនពីររូប គឺ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា លោក សុខ ពុទ្ធិវុធ បានអញ្ជើញទៅចាក់ វ៉ាក់សាំង ការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ។
ក្រៅពី កូនប្រុស ទាំងបី រូ បប និង កូន ប្រសារ ចំនួន ពី រេ រូប របស់ សម្តេច តេ ជោ ហ៊ុន សែន ក៏មាន ឥស្សរជន ជាន់ខ្ពស់ មួយចំនួនទៀត ផងដែរ រួមមានៈ លោក កើត រិ ទ្ធ រដ្ឋមន្ត្រីក្រសួង យុ ត្តោ ធម៌ លោក សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួង បរិ ស្ថាន និង លោក ម៉ៅ ហាវ ណ្ណា ល់ និង លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ។
យោងតាម ប្រសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា នា សន្និសីទ សារព័ត៌មាន នៃ ពិធី ប្រគល់ ទទួល អំណោយ ដ៏ ថ្លៃថ្លា នូវ វ៉ាក់សាំង SARS-Cov-2 (Sinopharm) ពី រដ្ឋាភិបាល និង ប្រជាជន នៃ សាធារណរដ្ឋ ប្រជាមានិត ចិន នៅ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ កាលពី ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ គណៈកម្មការ អន្តរ ក្រសួង ដើម្បី ប្រយុទ្ធ នឹង ជំងឺ កូ វីដ -១៩ នឹង រៀបចំ កម្មវិធី ចាក់ វ៉ាក់សាំង Sinopharm សម្រាប់ បង្ការ ជំងឺ កូ វីដ ១៩ ជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ជា ឥស្សរជន ជាន់ខ្ពស់ ដែលមាន អាយុ ចាប់ពី ១៨ ឆ្នាំ ដល់ ៥៩ ឆ្នាំ ដោយ ការស្ម័គ្រចិត្ត ។ ពេលវេលា នឹង ប្រព្រឹត្តទៅ ចាប់ពី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ទៅតាម ទី តាំ ង ដូចខាងក្រោម ៖
១. មន្ទីរពេទ្យ កាល់ម៉ែត ( ឯកឧត្តម សាស្ត្រាចារ្យ គង់ សន្យា ០១២ ៥៦៥ ៥៥៤)៖ ឥស្សរជន ជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ មាន ឋានៈ ស្មើ
២. មន្ទីរពេទ្យ ព្រះអង្គ ឌួង ( ឯកឧត្តម សាស្ត្រាចារ្យ លូ លី ហេង ០៧ ៦ ៨៨៣ ៧៨៧៨) ឥស្សរជន ជា អនុរដ្ឋលេខាធិការ ឬ មាន ឋានៈ ស្មើ
៣. មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត ( ឯកឧត្តម សាស្ត្រាចារ្យ . ង ម៉េង ០៧៨ ៩៩៧ ៩៧៨ អភិបាល នៃ គណៈ អភិបាល រាជធានី ខេត្ត )៖ ឥស្សរជន ជា និង ៤. មន្ទីរពេទ្យ កុមារ ជាតិ ( លោក សាស្ត្រាចារ្យ . ញឹ ប អង្គារ បុស្ស ០១១ ៨១១ ១៣២)៖ អ្នកសារព័ត៌មាន ៕


