អាជ្ញាធរខេត្តបន្ទាយមានជ័យ បង្កើនការត្រួតពិនិត្យសុខភាពនៃកូវីត១៩ លើជនបរទេស ដោយចាប់ផ្តើមដាក់ប៉ុស្តិ៍២កន្លែងលើផ្លូវជាតិ

ខេត្តបន្ទាយមានជ័យ ៖ គណៈបញ្ជាការកងឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែតពោលគឺអាជ្ញាធរ ក្រុងប៉ោយប៉ែតសហកាជាមួយកងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ធបានដាក់ប៉ុស្តិ៍គោលដៅត្រួតពិនិត្យសុខភាពទក់ទិនជម្ងឺកូវីត ១៩ លើជនបរទេស ដែលធ្វើដំណើរឆ្លងកាត់ ចេញ ចូល ពិសេសគឺតំបន់ក្រុងប៉ោយប៉ែតដែលមានច្រើន ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានអោយរស្មីកម្ពុជាដឹងថ្ងៃទី១៣ខែមីនាឆ្នាំ២០២១ ថា៖ ប៉ុស្តិ៍គោលដៅត្រួតពិនិត្យសុខភាពនោះ នៅបណ្តោយផ្លូវជាតិលេខ៥ គឺស្ថិតនៅ ១. ចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនាភូមិ/សង្កាត់ផ្សារកណ្តាល។ ២. នគោលដៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពលើផ្លូវជាតិលេខ៥៨ ក្នុងភូមព្រៃគុប កែងផ្លូវ៥០ម៉ែត្រ នាភូមិព្រៃគប់សង្កាត់ប៉ោយប៉ែត។

ប្រភពបន្តថា ៖ ការត្រួតពិនិត្យអ្នកដំណើរលើរថយន្តនោះ គឺធ្វើឡើងតែករណីបើសិនមានភាពមិនប្រក្រតីកើតឡើង ហើយកម្លាំង មន្ត្រីជំនាញ អាជ្ញាធរ និងអនុវត្តន៍តាមនិតិវិធីក្នុងគោលបំណងទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លង កូវីដ១៩ ដែលបានផ្ទុះឡើងខ្លាំងក្នុងសហគមន៍នៃប្រទេសយើង។

ការដាក់គោលដៅចំនួន២ទីតាំង នោះ បានធ្វើពីថ្ងៃសៅរ៍ ១៥ រោច ខែផល្គុន ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ តទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២