គោព្រៃកម្ពុជា ចេញទៅប្រកួត នៅ ប្រទេសបារ៉ែន ហើយ កាលពីយប់មិញ

ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជាចេញដំណើរតាំងពីម៉ោង២៣:៥៥យប់មិញ ដើម្បីចូលរួមក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន។

បើយោងទៅតាមការបង្ហោះរបស់ទំព័រហ្វេសបុកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអោយដឹងថានៅថ្ងៃទី២៨ ខែឧសភានេះ ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរមកដល់អាកាសយានដ្ឋាន អ៊ីនឆ័ន ប្រទេសកូរ៉េខាងត្បូង និងត្រូវរងចាំ ១៦ម៉ោងទៀតដើម្បីបន្តការហោះហើរ។

សូមជម្រាបថា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានឆ្លៀតពេលដ៏មមាញឹកដើម្បីជួបសំណេះសំណាល និងជូនពរកីឡាករ ព្រមទាំងគណៈប្រតិភូ ក្រុមជម្រើសជាតិកម្ពុជា មុនចេញបេសកម្មចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសបារ៉ែន។

គួររំលឹកដែរថា ៖ បញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជាសម្រាប់ត្រៀម ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន។

. បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
. អ៊ីរ៉ាក់ v កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
. កម្ពុជា v អ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២