មកដឹងពីអ្នកចាត់ការក្រុមថ្មី របស់សមាគម បាល់ទាត់ កងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ ក្រោយពីការប្រកាសជាផ្លូវការ តាមរយៈសន្និសិទសារព័ត៌មាន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះអ្នកចាត់ការក្រុមថ្មីរបស់ក្រុមសមាគមន៍បាល់ទាត់កងយោធពលខេមរភូមិន្ទ គឺលោកគ្រូ Lee Taehoon ដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិ នឹងមកដឹកនាំក្រុមសម្រាប់រដូវការឆ្នាំ២០២១ នេះ។

បន្ទាប់ពីការចូលរួមផ្លូវការភ្លាម សម្រាប់ព្រឹកថ្ងៃអង្គារទី០២ មិថុនា នេះឃើញថាក្រុមកីឡាករទាំងអស់បានហ្វឹកហាត់ជាមួយគ្រូបង្វឹកថ្មីតែម្តង នេះបើតាមការបង្ហោះពីផេកផ្លូវការក្រុមបាល់ទាត់ TIFFY ARMY ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់តួនាទីអ្នកចាត់ការក្រុម លោក Lee Taehoon នឹងរ៉ាប់រងការងារបច្ចេកទេសទាំងស្រុង ការជ្រើសរើសកីឡាករ និងការប្រកួត នេះបើតាមការអោយដឹងពីលោកខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

សូមជម្រាបថាក្រុមបាល់ទាត់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទក៏ជាក្រុមមួយដែលត្រូវត្រៀមខ្លួនប្រកួតពានរង្វាន់ថ្មីរបស់់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជារួមជាមួយនិងក្រុម , ភ្នំពេញក្រោន, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមកពីលីគទី២ អាយអេសអាយ ដង្កោរសែនជ័យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២