យប់នេះហើយគោព្រៃកម្ពុជាយើងនឹងប្រយុទ្ធជាមួយម្ចាស់ផ្ទះបារ៉ែន

ភ្នំពេញ ៖ ថ្ងៃនេះ ជាថ្ងៃដែលបងប្អូនអ្នកគាំទ្រកម្ពុជា ទន្ទឹងរង់ចាំរហូតមក វេលាម៉ោងម៉ោង ១១:៣០ យប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះម្ចាស់ផ្ទះបារ៉ែន ខណះដែល៥ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះឈ្នះ៣ ចាញ់១ ស្មើ១ ចំណែកឯក្រុមគោព្រៃកម្ពុជាមិនដែលឈ្នះ ចាញ់៤ប្រកួត ស្មើ១ប្រកួត។

សូមរំលឹកថាក្រោយការហ្វឹកហាត់ត្រៀមខ្លួនយ៉ាងស្វិតស្វាញរបស់ក្រុមជម្រើសជាតិកម្ពុជានៅលើទឹកដីប្រទេសបារ៉ែនយប់មិញនេះជាយប់ចុងក្រោយនៃការហ្វឹកហាត់ជុំគ្នាដើម្បីធ្វើការប្រកួតFIFA World Cup Qatar 2022 Qualifiers។

មុនពេលប្រកួតមួយថ្ងៃកាលពីម្សិលមិញនេះលោក RYU HIROSE គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា បានផ្តល់ចំណាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត FIFA World Cup Qatar 2022 Qualifiers ថា ” វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ដើម្បីទទួលបានផលដែលយើងចង់បាននៅក្នុងពូលនេះ ប៉ុន្តែយើងមិនដែលបោះបង់ឆន្ទះ ដើម្បីប្រជែងនឹងក្រុមដទៃ។ យើងបានជ្រើសរើសកីឡាករថ្មីនិងក្មេងមួយចំនួន សម្រាប់វគ្គជម្រុះនេះពីព្រោះគោលដៅផ្សេងទៀតរបស់យើងគី SEA GAMES។ យើងចង់អោយពួកគេមានឳកាសលេងនឹងទទួលបទពិសោធន៍ដ៏មានតម្លៃសម្រាប់ពួកគេនិងអនាគតនៃបាល់ទាត់កម្ពុជា។ យើងគិតថាពួកគេមានសក្តានុពលក្នុងការប្រយុទ្ធ ប្រៀបធៀបជាមួយកីឡាករដែលមានបទពិសោធន៍មួយចំនួន។ ពួកគេមានទំនុកចិត្តខ្ពស់បើទោះបីជាពួកគេនៅក្មេងក៏ដោយ ។ យើងជឿជាក់ថាពួកគេនឹងបង្ហាញអ្នកគាំទ្រនូវទម្រង់លេងដ៏គាប់ប្រសើរមួយ។ បារ៉ែនជាក្រុមល្អទាក់ទងនឹងសមត្ថភាពរាងកាយ ប៉ុន្តែយើងមិនស្ទាក់ស្ទើរក្នុងការប្រជែងជាមួយពួកគេទេ។ ” នេះបើតាមការបញ្ជាក់របស់លោក RYU HIROSE គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២