កម្ពុជាបង្ហាញទម្រង់លេងគួរអោយភ្ញាក់ផ្អើលកាលពីយប់មិញ

ភ្នំពេញ ៖ ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 យប់មិញនេះរវាងកម្ពុជា និង អឺរ៉ាក់ នៅក្នុងទឹកដីកណ្តាលរបស់បារ៉ែន បានបញ្ចប់ទៅក្នុងលទ្ធផលមិនគាប់ប្រសើរដោយកម្ពុជា បានចាញ់ក្រុមខ្លាំង អឺរ៉ាក់ដោយលទ្ធផល៤ ទល់នឹង១ ក្រោយបញ្ចប់ការប្រកួតទាំងស្រុង។

ក្នុងប្រកួតនេះក្រោយអជ្ញាកណ្តាលចាប់ផ្តើមផ្លំកញ្ចែបានប្រហែលកន្លះនាទីស្រាប់តែកីឡាករលេខ១៨ MOHANAD របស់ក្រុមជម្រើសជាតិអឺរ៉ាក់រកបានមួយគ្រាប់បើកឆាកភ្លាមៗ ក្រោយមកកីឡាករលេខ១៣ BASHAR ទាត់បញ្ចូលទីបានមួយគ្រាប់ទៀតនៅនាទីទី ២៣ ។ បន្ទាប់មកនៅនាទីទី ២៧ កីឡាករលេខ ៦ ALIរបស់អឺរ៉ាក់បានដាក់គ្រាប់ចុងក្រោយមុននឹងបញ្ចប់វគ្គទី ១ ដោយលទ្ធផល ៣ ទល់នឹង ០ ប៉ុន្តែគេសង្កេតឃើញថាកីឡាករជម្រើសជាតិកម្ពុជាបង្ហាញទម្រង់លេងគួរអោយកត់សម្គាល់។ចូលដល់វគ្គទី ២ ឃើញថាកម្ពុជាកាន់តែធ្វើអោយអ្នកគាំទ្រមានការភ្ញាញ់ផ្អើលដោយបានគ្រប់គ្រងបាល់ច្រើនជាងក្រុមខ្លាំងអឺរ៉ាក់ នឹងរកបានគ្រប់បាល់មួយគ្រាប់ដោយកីឡាករប្រធានក្រុមលេខ៥ សឿយ វិសាលក្រោយការបញ្ជូនយ៉ាងស្អាតពីកីឡាករសេត រ៉ហ្សីបនៅនាទី៥៥។ នៅនាទីចុងក្រោយជិតនឹងបញ្ចប់ការប្រកួតទៅហើយក្រុមអឺរ៉ាក់ក៏រកបានមួយគ្រាប់ទៀតដោយកីឡាករលេខ៧SAFA មុនអជ្ញារកណ្តាល់ផ្លំកញ្ចែបញ្ចប់ការប្រកួតត្រឹមលទ្ធផលអឺរ៉ាក់យកឈ្នះកម្ពុជា៤ទល់នឹង១។

ទោះបីជាលទ្ធផលបញ្ចប់ទៅបែបនេះក្តីប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺការចាប់ដៃគ្នារវាងខ្សែប្រយុទ្ធជំនាន់ក្រោយសៀង ចន្ធានិង លឹម ពិសុទ្ធបានធ្វើអោយអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាពេញបណ្តាញសង្គម ជាពិសេសវត្តមានរបស់កីឡាករវ័យក្មេងកូនកាត់ឡេង ណូរ៉ាប្តូរចូលនៅនាទីទី៧៦ គ្រប់គ្រងបាល់ដោយបង្ហាញពីទម្រង់លេងដ៏ល្អ។

សូមរំលឹកដែលថាក្រុមជម្រើសជាតិកម្ពុជានៅសល់មួយប្រកួតចុងក្រោយនៅក្នុងពូលC នៃការប្រកួតពានរង្វាន់វគ្គជម្រុះ FIFA WORLD CUP QATAR 2022 ក្រុមគោព្រៃកម្ពុជានឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអឺរ៉ង់ នៅថ្ងៃទី១១ មិថុនា ឆ្នាំ២០២១ខាងមុខនេះនៅក្នុងទឹកដីកណ្តាលដដែលកីឡដ្ឋាន AL MUHARRAG របស់បារ៉ែន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២