លោកហុងដា និយាយអ្វីខ្លះ ទៅកាន់កីឡាករ ជម្រើសជាតិ?

ភ្នំពេញ៖ ក្រោយការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 Qualifiers រវាងកម្ពុជានិងក្រុមជម្រើសជាតិអឺរ៉ាក់នៅប្រទេសបារ៉ែនកាលពីថ្ងៃទី៧ មិថុនាកន្លងទៅថ្មីៗនេះលោកKeisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាបានមានប្រសាសន៍ទៅកាន់កីឡាករជម្រើសជាតិថា “ នៅតង់ទី១ យើងទាំងអស់គ្នាធ្វើបានល្អ បានបង្កើតឳកាសបានច្រើន។ នៅតង់ទី២ ពួកយើងបន្តធ្វើការងារបានល្អ ហើយបានបង្កើតឳកាសរកគ្រាប់បាល់បានមួយគ្រាប់ ប៉ុន្តែកុំគិតថាការស៊ុតចូលនេះ ជាអ្វីៗទាំងអស់ អ្វីដែលសំខាន់នោះ គឺការលេងរបស់យើងព្រោះនៅតង់ទី២ ទោះបីយើងរកគ្រប់បាល់បានមែន តែយើងបង្កើតឳកាសតិចជាងតង់ទី១ ហើយក៏មានចំណុច ខ្វះខាតច្រើនផងដែរ។ ដូច្នេះអ្វីដែលយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់នោះគឺ ចំណុចវិជ្ជមានក៏ដូចជាចំណុចខ្វះខាតរបស់យើងក្នុងការប្រកួត ដើម្បីកែលំអសម្រាប់ការរីកចម្រើនទៅមុខទៀត។”

ទោះបីជាដឹងរួចមកហើយថាអឺរ៉ង់គឺជាក្រុមមួយដែលខ្លាំងប៉ុន្តែឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញកន្លងទៅកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសបានគ្រប់គ្រងបាល់ទីតំបន់លើ ហើយកីឡាករវ័យក្មេងបានសហការគ្នានិងបង្ហាញទម្រង់លេងយ៉ាងល្អគួរអោយកត់សម្គាល់ជាមួយនឹងក្រុមខ្លាំង វាជាមោទភាពមួយសម្រាប់អ្នកគាំទ្រគ្រប់រូប។

គួររំលឹកថាក្រុមគោព្រៃកម្ពុជាបានប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 Qualifiers ប្រចាំពូលC ចំនួនពីរប្រកួតរួចហើយ ដោយប្រកួតលើកទីមួយកាលពីថ្ងៃទី៣ មិថុនាជាមួយនឹងក្រុមម្ចាស់ផ្ទះប៉ារែនដោយលទ្ធផលកម្ពុជាចាញ់៧ទល់នឹង០ រីឯការប្រកួតទីពីរកម្ពុជាបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងអឺរ៉ាក់៤ទល់នឹង១ កាលពីថ្ងៃទី៧ មិថុនាថ្មីៗនេះ ដូច្នេះកម្ពុជានៅសល់មួយប្រកួតទៀតជាមួយនឹងក្រុមលេខមួយនៅអាស៊ីអឺរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ខាងមុខនេះនៅទឹកដីកណ្តាលដដែលគឺកីឡដ្ឋាន AL MUHARRAG របស់បារ៉ែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២