ការប្រកួតពានរង្វាន់លីគខាប់ ឆ្នាំ២០២១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រ ត្រូវបានលើកពេលប្រកួត

ភ្នំពេញ ៖ យោងតាមការប្រកាសរបស់ផេកហ្វេសបុកផ្លូវការគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជានៅមុននេះបន្តិច បានបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគខាប់ ឆ្នាំ២០២១[LEAGUE CUP 2021 By FORWARD] វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រត្រូវបានលើកការប្រកួត។

សម្រាប់មូលហេតុនៃការលើកការប្រកួតនេះគឺដោយសារតែរកឃើញនូវករណីវិជ្ជមាននៃជម្ងឺកូវីដ១៩ លើកីឡាករមួយរូបរបស់ក្លឹបបាល់ទាត់ កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២០ ខែមិថុនា។

ចំណែកការប្រកួតនិង កាលបរិច្ឆេទថ្មីគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជានឹងធ្វើការជម្រាបជូនជាថ្មី នាពេលខាងមុខនេះ។

គួររំលឹកថា គិតត្រឹមសប្តាហ៍ទីបីក្រុមបាល់ទាត់វិសាខាឈរនៅកំពូលតាងក្នុងពូលA ប្រកួតបានចំនួន៣ប្រកួត ឈ្នះទាំង៣ ប្រកួត មាន៩ពិន្ទុ និង៩គ្រាប់នៅក្នុងដៃ ខណៈដែលក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទឈរនៅកំពូលតារាងក្នុងពូលB ប្រកួតបាន៣ប្រកួត ឈ្នះទាំង៣ប្រកួតដូចគ្នា មាន៩ពិន្ទូ និងគ្រាប់បាល់ក្នុងដៃចំនួន៦គ្រាប់។ រីឯក្រុមលេខពីរនៅពូលB ព្រះខ័នរាជស្វាយរាង មាន៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទ និងគ្រាប់បាល់២គ្រាប់នៅក្នុងដៃ។

ដូច្នេះ ព្រះខ័នរាជស្វាយរៀងត្រូវជួបជាមួយវិសាខានៅថ្ងៃពុធ ទី២៣ ខែមិថុនា សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះនឹងត្រូវជួបដណ្ដើមជើងឯក League Cup 2021 By Forward ជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ប៉ុន្តែកាលប្រកួតនេះត្រូវបានប្រកាសពីការលើកពេលហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២