សឿត បារាំង និយាយអ្វីខ្លះមុនប៉ះព្រះខ័ណរាជស្វាយរៀងល្ងាចនេះ

ភ្នំពេញ : កីឡាករសឿត បារាំង ខ្សែការពាររបស់អង្គរថៃហ្គឺបច្ចុប្បន្នកំពុងតែសម្របខ្លួនបានយ៉ាងល្អជាមួយក្រុម។ ក្រោយសម្រេចចិត្តចូលរួមជាមួយក្លឹបបាល់ទាត់អង្គរថៃហ្គឺកាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២០កន្លងទៅក្នុងលក្ខណ្ឌខ្ចីជេីងរយះពេលមួយឆ្នាំនៅរដូវកាលឆ្នាំ២០២១នេះ ។

ថ្លែងប្រាប់ថោនតាមបទសម្ភាសន៍ថា ” សម្រាប់ខ្ញុំរយះពេលច្រេីនខែនៅអង្គរថៃហ្គឺរខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តព្រោះបាននៅជិតគ្រួសារ ជាពិសេសសម្របខ្លួនបានល្អក្នុងការរស់នៅ ប្រាស្រ័យទាក់ទងជាមួយក្រុមការងារ និងកីឡាករទាំងអស់ បន្ថែមពីនោះទទួលបានបទពិសោធន៍ក្នុងការប្រកួតប្រជែងថ្មីៗ ។

ខ្សែការពាររូបនេះក៏បានប្តេជ្ញាចិត្តថា ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដេីម្បីក្លឹប អ្នកគាំទ្រនៅទឹកដីសៀមរាប ក្រុមគ្រួសារ នឹងធ្វេីអោយបានល្អក្នុងការប្រកួតល្ងាចនេះ ។ ក្នុងនោះកីឡាករសឿត បារាំងក៏បានផ្តាំផ្ញេីរពាក្យថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់មជ្ឍដ្ឋាន ជាពិសេសអ្នកគាំទ្រនៅទឹកដីអង្គរដែលតែងតែគាំទ្រលេីកទឹកចិត្តគ្រប់ការប្រកួត ។

គួរំលឹកថាក្រុមបាល់ទាតអង្គរថៃហ្គឺរនិងត្រូវធ្វេីដំណេីរទៅប្រកួតនៅទឹកដៃខេត្តស្វាយរៀងជាមួយក្រុមម្ចាស់ផ្ទះនៅថ្ងៃអង្គារ ទី០៦ ខែកក្កដាវេលាម៉ោង១៨:០០ល្ងាចនេះ ខណ:ដែលបច្ចុប្បន្នក្រុមអង្គរថៃហ្គឺរមិនទាន់ស្គាល់ពាក្យថាចាញ់នៅក្នុងការប្រកួតចំនួន៥ប្រកួត ឈ្នះ៤ ស្មេី១ មាន១៣ពិន្ទុះក្នុងដៃ ដោយឡែកព្រះខ័នរាជស្វាយរៀង ប្រកួតបាន៤ ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ ឈរនៅលេខរៀងទី៥ក្នុងតារាងពិន្ទុះសប្តាហ៍ទី៦ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២