ឡុង ម៉េងហៅ បង្ហាញចំណាប់អារម្មណ៍ មុនប៉ះជាមួយក្រុមខ្លាំង វិសាខា

ភ្នំពេញៈ កីឡាករខ្សែបម្រើ ឡុង ម៉េងហាវរបស់អង្គរថាយហ្គឺរបានដើរតួយ៉ាងសំខាន់សាជាថ្មីក្នុងការរួមចំណែកបង្កើតគ្រាប់បាល់សម្រាប់ក្រុមកំពូលតារាងមួយនេះក្រោយពេលឈ្នះអគ្គិសនីកម្ពុជា៣ទល់នឹង១ក្នុងការប្រកួតបាល់ទាត់ Metfone Cambodian League ២០២១ កាលនៅថ្ងៃចន្ទ ទី១២ ខែកក្កដាកន្លងទៅ។

អតីតយុវជនសាលាបាល់ទាត់ជាតិបាទីខាងលើបានរៀបរ៉ាប់ពីចំណាប់អារម្មណ៍មកកាន់ថោនថា អង្គរថៃហ្គឺរបានរៀបចំខ្លួនរួចជាស្រេចហើយព្រោះថាវិសាខាគឺជាក្រុមមួយដែលខ្លាំងកំពុងប្រជែងដណ្តើមឈរកំពូលតារាង ដូចច្នេះរូបខ្ញុំផ្ទាល់ក៏នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយក្រុមរក្សារតំណែងឈរកំពូលតារាងជាបន្តទៀត។

គួររំលឹកថា ក្នុងរដូវកាល២០២១នៃក្របខណ្ឌ Metfone Cambodian League ឡុង ម៉េងហាវ ដែលជាអតីតកីឡាករវិសាខា និងអគ្គិសនីកម្ពុជា បង្កើតចំនួន assist បាន៤ដងហើយ ដោយមួយលើកមុនធ្វើបានពេលប៉ះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ គេក៏ស៊ុតបញ្ចូលទីបាន២គ្រាប់ដែរ។ ឡុង ម៉េងហាវ បានលើកបាល់ free-kick ឲ្យមិត្តរួមក្រុម ឈង់ ប៊ុនណាត ទាត់បញ្ចូលទីនាំមុខក្នុងនាទីទី១០។ ២០នាទីក្រោយ ម៉េងហាវ ដដែលបានលើក free-kick ដូចគ្នាឲ្យទៅខ្សែប្រយុទ្ធ ប្រេស៊ីល Eliel Da Cruz តែតបញ្ចូលទីបង្កើនការនាំមុខ២ទល់នឹង០។ ៤នាទីបន្ទាប់ ម៉េងហាវ បញ្ជូនជាលើកទី៣ ដោយម្ដងនេះ គឺដល់ជើងខ្សែប្រយុទ្ធ Ata Inia ដែលបានរង់ចាំស្រេច ហើយទាត់បញ្ចូលទីយ៉ាងល្អ។

សូមជម្រាបថាអង្គរថៃហ្គឺជាក្រុមមិនទានស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតលីគកំពូលឡើយ ហើយក្រុមមួយនេះនឹងត្រូវប៉ះជាមួយក្រុមបាល់ទាត់វិសាខានៅថ្ងៃព្រហស្បត៍ ទី១៥ កក្កដាខាងមុខនេះ ការប្រកួតនេះគឺជាជំនួបដ៏ពិលសេសប្រចាំសប្តាហ៍៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២