ភ្នំពេញ ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជានាល្ងាចថ្ងៃទី១៥ កក្កដានេះវេលាម៉ោង៦ល្ងាច ម្ចាស់ផ្ទះភ្នំពេញក្រោនត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវមកពីចម្ងាយព្រះខ័នរាជស្វាយរៀង។
មុនប៉ះភ្នំពេញក្រោនល្ងាចនេះសារ៉េត គ្រីយ៉ា បានឱ្យដឹងថា« ការប្រកួតនេះគឺជាការប្រកូតដ៏ស្វិតស្វាញមួយ ខ្ញុំប្ដេជ្ញាចិត្ត ធ្វើ វាអោយបានល្អនៅក្នុងការប្រកួតនេះដើម្បីយកលទ្ធផលដ៏ល្អមួយសម្រាប់អ្នកគាំទ្រព្រះខ័នរាជ ស្វាយរៀង។ សម្រាប់ ភ្នំពេញក្រោនគឺជាក្រុមមួយដ៏ល្អ អ្វីដែលសំខាន់ពួកគាត់ពោរពេញទៅដល់កីឡាករវ័យក្មេង ល្អៗ»។
ដោយឡែកយើ សាហ្វី កីឡាកររបស់ភ្នំពេញបានប្រាប់ថោនឱ្យដឹងថា« ការប្រកួតល្ងាចនេះអាចនឹងមានភាពតានតឹងហើយការប្រកួតប្រជែងខ្លាំង ខ្ញុំតែងតែគោរពគូប្រកួតមិនថាព្រះខ័នរាជស្វាយរៀង ឬក្រុមដទៃក៏ដោយ ដូចច្នេះបើសិនជាមានឱកាសបានលេងខ្ញុំប្តេជ្ញាថាយកចិត្តទុកដាក់ ប្រឹងប្រែងលេងដើម្បីជួយក្រុមអោយបាន»។
គួររំលឹកថា គិតត្រឹមសប្តាហ៍ទី៧ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនឈរលេខរៀងទី៣បណ្តោះអាសន្នប្រកួតបានចំនួន៤ប្រកួត ឈ្នះទាំង៤ប្រកួត មាន១២ពិន្ទុនៅក្នុងដៃ ចំណែកឯក្រុមព្រះខ័នរាជស្វាយរៀងនៅលេខ៤ ប្រកួតបាន៦ប្រកួត ឈ្នះ៤ ចាញ់២ និងកាន់១២ពិន្ទុក្នុងដៃដូចគ្នា៕


