គណបក្ស ភឿថៃ និងគណកប្ស ផ្លាំងប្រាឆារ៉ាត់ ដណ្តើមគ្នាឈ្នះក្រោយពី គ.ជ.ប ថៃ ប្រកាសលទ្ធផលជាផ្លូវការ

ក្រោយពីលទ្ធផលប្រកាសជាផ្លូវការដោយ គ.ជ.ប ថៃ ឃើញថាគណបក្ស ភឿថៃ និងគណកប្ស ផ្លាំងប្រាឆារ៉ាត់ (ប្រា យុទ្ធចាន់អូឆា) ដណ្តើមគ្នាឈ្នះដើម្បីដឹកនាំប្រទេស។ តែបើទៅមើលរូបមន្តគណនាគណបក្សនយោបាយទាំង ២៦គណបក្ស បានចូលរួមការបោះឆ្នោតជាតិកាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០១៩ ក្នុងនោះមានគណបក្សចំនួន ១៥ ទទួលបានអាសនៈក្នុងរដ្ឋសភា ក្រោយពី គ.ជ.ប ថៃ បានប្រកាសលទ្ធផលជាផ្លូវការកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៨:០០នាទី មានដូចជា៖
1 – គណបក្ស ភឿថៃ ទទួលបាន 136 អាសនៈ
2 – គណបក្ស ផ្លាំងប្រាឆារ៉ាត់ ទទួលបាន 115 អាសនៈ
3 – គណបក្ស អនាគត់ថ្មី ទទួលបាន 80 អាសនៈ
4 – គណបក្ស ប្រជាធិបតេយ្យ (អាប់ ភីសុិត) ទទួលបាន 52 អាសនៈ
5 – គណបក្ស ភូមិចៃថៃ ទទួលបាន 51 អាសនៈ
6 – គណបក្ស សេរីរួមថៃ ទទួលបាន 10 អាសនៈ
7 – គណបក្ស ឆាតថៃផាតាណា ទទួលបាន 10 អាសនៈ
8 – គណបក្ស សេដ្ឋកិច្ចម៉ៃ ទទួលបាន 6 អាសនៈ
9 – គណបក្ស ប្រាក់ឆាឆាត ទទួលបាន 7 អាសនៈ
10 – គណបក្ស ភឿឆាត ទទួលបាន 5 អាសនៈ
11 – គណបក្ស រួមផ្លាំងប្រាក់ឆាឆាតថៃ ទទួលបាន 5 អាសនៈ
12 – គណបក្ស ឆាតផាតាណា ទទួលបាន 3 អាសនៈ
13 – គណបក្ស ផ្លាំងថងធិនថៃ ទទួលបាន 3 អាសនៈ
14 – គណបក្ស រ៉ាក់ភឺនប៉ាប្រាក់ថេតថៃ ទទួលបាន 2 អាសនៈ
15 – គណបក្ស ផ្លាំងពួងឈុនថៃ ទទួលបាន 1 អាសនៈ


បើយោងតាមរូបមន្តថ្មីទាល់តែគណបក្សណាមួយអាចទទួលបានអាសនៈក្នុងរដ្ឋសភាបានជាង ៣០០អាសនៈ ទើបមានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មីដោយខ្លួនឯង។ តែនេះមិនទាន់មានគណបក្សណាមួយទទួលបានជាង ៣០០អាសនៈនោះទេ? ហេតុដូចនេះប្រសិនបើគណបក្សចង់បង្កើតរដ្ឋាភិបានថ្មីបានទាល់តែប្រមូលគណបក្សផ្សេងៗអោយមកចូលរួមសម្លេងជាមួយគ្នាបានច្រើនទើបបង្កើតរដ្ឋាភិបាលបាន។ ក្នុងនោះឃើញមានគណបក្សចំនួន ២បានខិតខំអូសទាញគណបក្សផ្សេងអោយមកចូលរួមជាមួយគណបក្សខ្លួនក្នុងឃើញមាន៖
សម្ព័ន្ធ គណបក្ស ភឿថៃ រួមមាន៖
1 – គណបក្ស ភឿថៃ ទទួលបាន 136 អាសនៈ
2 – គណបក្ស អនាគត់ថ្មី ទទួលបាន 80 អាសនៈ
3 – គណបក្ស សេរីរួមថៃ ទទួលបាន 10 អាសនៈ
4 – គណបក្ស ប្រាក់ឆាឆាត ទទួលបាន 7 អាសនៈ
5 – គណបក្ស សេដ្ឋកិច្ចម៉ៃ ទទួលបាន 6 អាសនៈ
6 – គណបក្ស ភឿឆាត ទទួលបាន 5 អាសនៈ
7 – គណបក្ស ផ្លាំងពួងឈុនថៃ ទទួលបាន 1 អាសនៈ
=> សរុប សម្ព័ន្ធ គណបក្ស ភឿថៃ ទទួលបានចំនួន 245 អាសនៈ
សម្ព័ន្ធ គណបក្ស ផ្លាំងប្រាឆារ៉ាត់ រួមមាន៖
1 – គណបក្ស ផ្លាំងប្រាឆារ៉ាត់ ទទួលបាន 115 អាសនៈ
2 – គណបក្ស ប្រជាធិបតេយ្យ ទទួលបាន 52 អាសនៈ
3 – គណបក្ស ភូមិចៃថៃ ទទួលបាន 51 អាសនៈ
4 – គណបក្ស ឆាតថៃផាតាណា ទទួលបាន 10 អាសនៈ
5 – គណបក្ស រួមផ្លាំងប្រាក់ឆាឆាតថៃ ទទួលបាន 5 អាសនៈ
6 – គណបក្ស ឆាតផាតាណា ទទួលបាន 3 អាសនៈ
7 – បណ្តាគណបក្សតូចផ្សេងទៀតចំនួន 18 អាសនៈ
=> សរុប សម្ព័ន្ធ គណបក្ស ផ្លាំងប្រាឆារ៉ាត់ ទទួលបានចំនួន 254 អាសនៈ


សូមជម្រាបថា៖ កាលបោះឆ្នោតថ្នាក់ជាតិនៅប្រទេស ថៃ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ត្រូវបាន គ ជ ប ថៃ ប្រកាស់ជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៨:០០នាទី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២