អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើកកិច្ចប្រជុំបច្ចេកទេសតាមកម្មវិធី Zoom

ភ្នំពេញ ៖ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក កែវ សារ៉េតដឹកនាំកិច្ចប្រជុំតាមរយៈ Zoom កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១។

កិច្ចប្រជុំបច្ចេកទេសនេះមានសមាសភាពចូលរួមពី លោក ឡាយ សុធា អគ្គលេខាធិការរង លេខាធិការប្រតិបត្តិ នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា លោក Karakida Tetsu នាយកអាជ្ញាកណ្តាល លោក Ohara Kazunori នាយកបច្ចេកទេស លោក យាន ឃីវឌ្ឍនា ប្រធានស្តីទីការិយាល័យអាជ្ញាកណ្តាល លោក កាក់ ឡងឌី ប្រធានការិយាល័យប្រកួត សហការីសហព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

គួររំលឹកថាដោយយោងតាមការផ្សព្វផ្សាយរបស់គណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជាមិនទាន់មានការជម្រាបលំអិតពីចំណុចសំខាន់ៗនៅក្នុងការលើកយកមកពិភាក្សារក្នុងកិច្ចប្រជុំនៅឡើយ ប៉ុន្តែអាស្រ័យទៅលើរូបភាពកិច្ចប្រជុំមានការជាប់ពាក់ព័ន្ធទៅនឹងការប្រកួតដែលបង្កឱ្យកើតមន្ទិលរវាងក្រុមបាល់ទាត់អង្គរថៃហ្គឺរ និងណាហ្គាវើលកាលពីពេលថ្មីៗនេះ ធ្វើឱ្យមានការប្រតិកម្មខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ កីឡាករ និងអ្នកគាំទ្របាល់ទាត់កម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២