មុនបិទទីផ្សារដោះដូរកីឡាករណាហ្គាវើលដ៍ បានប្រកាសពីការបន្តកិច្ចសន្យាជាមួយកីឡាករ៤រូប

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ណាហ្គាវើលដ៍បាន ប្រកាសពីការបន្តកិច្ចសន្យាជាមួយកីឡាករ៤រូប មានអ្នកចាំទី សាន ឧសភា, ខ្សែការពារ រៀម ស៊ឹង, ខ្សែការពារ យ៉េត ចិត្រា និងខ្សែបម្រើ សុះ ស៊ូហាណា។

ក្រុមកំពុងឈរលេខ៥នៅ MCL រដូវកាល២០២១នេះមិនបានបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យាថ្មីទេ។ ដោយឡែក ក្លិបខាងលើពុំទាន់ប្រកាសពីការនាំចូលកីឡាករថ្មីនៅឡើយទេគិតត្រឹមថ្ងៃទី១៩ ខែសីហា នេះ។

គួរបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករត្រៀមជើងទី២ ក្របខណ្ឌ Metfone Cambodian League 2021 នេះនឹងបិទបញ្ចប់នៅថ្ងៃសុក្រ ទី២០ ខែសីហា។ ក្លិបនានាក្នុងលីគកំពូលកម្ពុជាអាចដោះដូរកីឡាករ៥នាក់ ដែលក្នុងនោះមានកីឡាករខ្មែរចំនួន៣នាក់ កីឡាករបរទេស២នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២