កម្ពុជាត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បី ចូល រួម ព្រឹត្តិ ការណ៍ 19th Asian Games Hangzhou 2022

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គ លេ ខា ធិ ការ គណៈកម្មា ធិ ការ ជាតិ អូ ឡាំ ពិ ក កម្ពុជា (NOCC) បាន មាន ប្រ សាសន៍ ថា កម្ពុជា បាន ត្រៀមលក្ខណៈ សម្បត្តិ រួច រាល់ ហើយ ដើម្បី ចូល រួម ព្រឹត្ដិ ការណ៍ កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (19th Asian Games Hangzhou 2022) នៅ ទីក្រុង Hangzhou នៃ សាធារណៈ រដ្ឋ ប្រជាមានិតចិន។
អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែល បាន បញ្ជាក់ ថា «គណៈ កម្មា ធិ ការ ជាតិ អូឡាំពិកកម្ពុជា បានទទួលលិខិតអញ្ជើញ ដើម្បី ចូល រួម ព្រឹត្តិ ការណ៍ 19th Asian Games Hangzhou 2022 ហើយកម្ពុជា បាន ត្រៀម ខ្លួន រួចជាស្រេច ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី នៅ ទីក្រុង Hangzhou។ ជួបគ្នានៅទីក្រុង Hangzhou ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២២»។
ចំពោះព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 គ្រោង ប្រ ព្រឹត្ត ទៅ រយៈ ពេល ១៦ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដោយ ម្ចាស់ ផ្ទះ ចិន បានកំណត់កីឡាចំនួន ៤០ប្រភេទ ដាក់ ក្នុង ការ ប្រ កួត ព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ។
សូមរំឮកថា ក្នុងការប្រកួតកីឡាអាស៊ី ២លើកចុងក្រោយ កម្ពុជាបាន បើក ទំព័រ ប្រ វត្តិ សាស្ដ្រ ធំៗ គឺទី១ -ការប្រកួតកីឡាអាស៊ី លើកទី១៧ ឆ្នាំ២០១៤ នៅ សាធារណរដ្ឋកូរ៉េ កម្ពុជា ដណ្ដើ មមេដាយមាស ១គ្រឿង លើក ដំបូង ដោយវីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ទី២-ការ ប្រកួត កីឡា អាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជា បាន បំបែក កំណត់ ត្រាថ្មី ដោយ ដណ្ដើម បាន មេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង ក្នុង នោះ វីរ កីឡា ការិនីជឺជិតស៊ូ ខាន់ ចេសា ឈ្នះមេដាយមាស ១ និង វីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១៕
ប្រភព : CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២