លោក ករុណា ពេជ្រ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមរំលែកទុក្ខ មរណភាពឪពុក

(ភ្នំពេញ)៖ តារាចម្រៀង ករុណា ពេជ្រ បានសម្ដែងនូវក្ដីដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក ពោលគឺការទទួលមរណភាពឪពុករបស់លោកផ្ទាល់តែម្ដង។

តារាចម្រៀង ករុណា ពេជ្រ បានសរសេរនៅលើបណ្ដាញFacebookផ្លូវការរបស់លោកថា ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ មហាកិត្តិយស  សម្រាប់ក្រុមគ្រួសារក្មួយ ជាពិសេស ប៉ា របស់ក្មួយ នាពេលនេះ …. ក្មួយមានតែលុតជង្គង់ លើកម្រាមដៃដប់សំពះអរគុណ គោរព និង ថ្លែងអំណរគុណ នូវមហាកិត្តិយស ជំនួសប៉ារបស់ក្មួយដែលកំពុងលាចាកលោកនាពេលនេះ ចំពោះ សាររំលែកទុក្ខ ដ៏មហាកក់ក្តៅចំពោះក្រុមគ្រួសារក្មួយ ពីសំណាក់  លោកពូជាទីគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង អ្នកមីងជាទីគោរព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ …. »។

លោកបន្តថា «ទន្ទឹមនឹងនេះផងដែរ អនុញ្ញាត្តិអោយក្មួយ សូមលើកម្រាមដៃដប់សារជាថ្មី បួងសួង ទេវតា ព្រះបារមីគ្រប់ទិសទី តាមថែរក្សា សម្តេចទាំងទ្វេរ និង ក្រុមគ្រួសារ មានតែភាពជោគជយ័ ប្រកបដោយសេចក្តីសុខ ជយ័ជំនះ ជាពិសេសសូមមានសុខភាពល្អដើម្បជាម្លប់ ដល់បុត្រា បុត្រី ចៅ ចៅទួត ជាពិសេសប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសូមជួបតែសុខ និង សន្តិភាព ជារៀងរហូត…

ជាពិសេស ក្មួយសូមបួងសួងដួងព្រលឹងប៉ា ដែលប៉ាស្រលាញ់ក្មួយ បារម្មណ៏ពីក្មួយយ៉ាងណា សូមដួងព្រលឹងប៉ាតាមថែរក្សា បីបាច់ ឃុំគ្រង ក្រុមគ្រួសារ សម្តេចទាំងទ្វេរ អោយជួបតែជយ័ជំនះ ណា ប៉ា ណា….អារម្មណ៏ពិតរបស់ក្មួយ នាពេលបានឃើញ សាររំលែកទុក្ខដ៏មហាកិត្តិយសមួយនេះភ្លាម តាមរយះបងប្អូនរត់មកប្រាប់ ក្មួយពិតជារំភើបហូរទឹកភ្នែកមិនដឹងខ្លួន សម្រាប់មហាកិត្តិយសរបស់ប៉ា យ៉ាងក្រៃលែង ប៉ុន្តែអ្វីដែលក្មួយអាចធ្វើបាននាពេលនេះ មានតែក្មួយរត់ ទៅអុជធូប ប្រាប់ដល់ប៉ា អោយបានដឹងតាមរយះផ្សែងធូប…សង្ឃឹមថាប៉ាដឹង ហើយកំពុងញញឹម ទទួលយកនូវមហាកិត្តិយសរបស់ប៉ានាពេលនេះ ណា ប៉ាណា….»។

បង្កើតរបស់តារាចម្រៀង ករុណា ពេជ្រ លោក ម៉ុក សាខន បានទទួលមរណភាព កាលពីវេលាម៉ោង៨៖០២នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល។ ដំណឹងដ៏សោកសៅនេះ មហាជនបានសង្កេតឃើញមិត្តភក្តិជាអ្នកសិល្បៈ អ្នកធ្លាប់អាប់អានគ្នា ជាមួយនឹងតារាចម្រៀង ករុណា ពេជ្រ បានចូលរួមរំលែកទុក្ខនេះជាហូរហែផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២