លោកជំទាវ ដាំ ដារីនី ប្រធានផ្នែក សិល្បៈ និង កីឡា គណបក្សប្រជាជនកម្ពុជា​បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់លោក ករុណា ពេជ្រ

(ភ្នំពេញ)៖ លោកជំទាវ ដាំ ដារីនី ប្រធានផ្នែក សិល្បៈ និង កីឡា គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានផ្ញើសាររំលែកទុក្ខ ចំពោះមរភាពឪពុកបង្កើតរបស់លោក ករុណា ពេជ្រ គឺលោក ម៉ុក សាខន បានទទួលមរណភាព កាលពីវេលាម៉ោង៨៖០២នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល។

ក្នុងសាររំលែកទុក្ខ ក្នុងនាមផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ក្នុងនាមលោក​ជំទាវ ផ្ទាល់សូមសម្ដែងនូវសមានទុក្ខវិយោគសោកសៅយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងអំពីមរណភាពរបស់លោក ម៉ុក សាខន ដែលត្រូវជាឪពុកបង្កើតរបស់លោក ម៉ុក ករុណា (ករុណា ពេជ្រ) សមាជិកជំនួយការផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

នៅក្នុងឱកាសប្រកបដោយភាពក្រៀមក្រំជាអនេក យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវក្ដីក្រៀមក្រំក្រៃលែង និងពោរពេញដោយសេចក្តីសោកស្ដាយស្រណោះអឡោះអាល័យពន់ពេក និងសូមចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពលោក ម៉ុក សាខន និញាតិសារលោហិតទាំងអស់ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២