ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារ ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់លោក ករុណា ពេជ្រ

(ភ្នំពេញ)៖ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារ ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់លោក ករុណា ពេជ្រ គឺលោក ម៉ុក សាខន បានទទួលមរណភាព កាលពីវេលាម៉ោង៨៖០២នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល។

ក្នុងសាររំលែកទុក្ខ ក្នុងនាមប្រធានក្រុមការងារ ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមផ្ទាល់សូមសម្ដែងនូវសមានទុក្ខវិយោគសោកសៅយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងអំពីមរណភាពរបស់លោក ម៉ុក សាខន ដែលត្រូវជាឪពុកបង្កើតរបស់លោក ម៉ុក ករុណា (ករុណា ពេជ្រ) ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

នៅក្នុងឱកាសប្រកបដោយភាពក្រៀមក្រំជាអនេក យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវក្ដីក្រៀមក្រំក្រៃលែង និងពោរពេញដោយសេចក្តីសោកស្ដាយស្រណោះអឡោះអាល័យពន់ពេក និងសូមចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពលោក ម៉ុក សាខន និញាតិសារលោហិតទាំងអស់ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២