ឯកឧត្តមហ៊ុន ម៉ានី បានអញ្ចើញចូលរួមពិធីបុណ្យសពឪពុកបង្កើតរបស់លោក ករុណា ពេជ្រ ដោយផ្ទាល់នៅល្ងាចនេះ

(ភ្នំពេញ) ៖ ក្រៅពីផ្ញើរសារំលែកទុក្ខហើយ ឯកឧត្តមហ៊ុន ម៉ានី នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ចើញចូលរួមពិធីបុណ្យសពលោក លោកឪពុករបស់ លោក ករុណា ពេជ្រ ដោយផ្ទាល់នៅគេហដ្ឋានរបស់លោក ករុណា ពេជ្រ។

ជាមួយគ្នានេះលោក ករុណា ពេជ្រ ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោក ដែរថា«អរគុណណាស់ សម្រាប់ទឹកចិត្ត បងប្រុស ជាទីគោរព និង ក្រុមគ្រួសារ… ដែលបានឆ្លៀតពេលវេលាចូលរួម គោរពវិញ្ញាណក្ខន្ធ និង សាររំលែកទុក្ខ ក្នុងពេលដែលប៉ា កំពុងធ្វើមរណះកាល នាពេលនេះ…តាមរយះផ្សែងធូប បងប្រុស បួងសួង សង្ឃឹមថាប៉ាបានដឹង ហើយញញឹមដោយក្តីកក់ក្តៅ និង អស់ចិត្ត ណា ប៉ា ណា…ហើយអ្វីដែលប៉ាស្រលាញ់តាមថែរក្សាកូន កូនសូមបួងសួង ដួងព្រលឹងប៉ា សូមប៉ា ស្រលាញ់ រួចជួយតាមថែរក្សា បងប្រុស និង ក្រុមគ្រួសារ ដូចនឹងកូនដែរ សូមអោយជួបតែសុខ ជួបតែជោគជយ័ ជោគជយ័ជារៀងរហូត..»។

សូមជម្រាបជូនថា ឯកឧត្តមហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ជូនចំពោះ លោក ម៉ុក ករុណា (ករុណា ពេជ្រ) និងក្រុមគ្រួសារ ពិតជាមានក្តីរន្ធត់ និងសោកស្តាយជាទីបំផុត ក្រោយពីបានទទួលដំណឹង មរណភាពរបស់ ឧបាសក ម៉ុក សាខន កាលពីថ្ងៃព្រហស្បតិ៍ ០៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:០២នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឧបាសក ម៉ុក សាខន គឺជាការបាត់បង់នូវឪពុក ប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនប្រកបដោយគន្លងធម៌។

ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំបំផុតនេះ និងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខជាមួយ លោក ម៉ុក ករុណា និងក្រុមគ្រួសារ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ម៉ុក សាខន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោក ម៉ុក ករុណា និងក្រុមគ្រួសារ ទទួលការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីយើងខ្ញុំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២