ទោះបីពិធីបុណ្យសពឪពុកបានបញ្ចប់ទៅហើយក្តី ប៉ុន្តែពាក្យសម្តីប៉ុន្មានម៉ាត់របស់ ករុណា ពេជ្រ ទៅកាន់សពឪពុកជាលើកចុងក្រោយ បានធ្វើឱ្យមហាជនទប់ទឹកភ្នែកមិនបាន!

(ភ្នំពេញ)៖ ពិធីបុណ្យសព បុណ្យ៧ថ្ងៃ និងបុណ្យ ១០០ថ្ងៃឪពុក លោក ករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្ម ថោន ត្រូវបានចប់សព្វគ្រប់នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ហើយក្តី តែករុណា ពេជ្រ នៅតែមិនទាន់អស់អាល័យ ហើយថែមទាំងនិយាយនូវពាក្យសម្តីប៉ុន្មានម៉ាត់ ទៅកាន់សពឪពុករបស់ខ្លួនជាលើកចុងក្រោយ ជាមួយនឹងទឹកភ្នែកហូររលីងរលោង ដោយនឹកឃើញនូវអនុស្សាវរីយ៍ ដែលធ្លាប់តស៊ូជាច្រើនក្នុងឆាកជីវិតគ្រួសារ ឪពុកមួយ កូនមួយ ។តែចាប់ពីពេលនេះតទៅបានបែកគ្នាជារៀងរហូត ដោយគ្មានថ្ងៃត្រឡប់មកវិញឡើយ ប៉ុន្តែឈ្មោះ «ម៉ុក សាខន» និងពាក្យថា «ប៉ា» នៅតែដក់ជាប់ក្នុងបេះដូងកូនប្រុសម្នាក់នេះជារៀងរហូត។ ទាំងនេះគឺជាពាក្យពេជ្រលោក ម៉ុក ករុណា (ករុណា ពេជ្រ) តារាចម្រៀងប្រចាំផលិតកម្ម ថោន បានបង្ហោះតាម បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ «Karona Pichtown» ។

កាតព្វកិច្ចចុងក្រោយរបស់កូន(ករុណា ពេជ្រ) កំពុងបំពេញជូនប៉ា ចាប់ពីថ្ងៃនេះទៅ កូនមានតែឈ្មោះ «ម៉ុក សាខន» និងពាក្យថា «ប៉ា» នៅតែដក់ជាប់ក្នុងបេះដូងកូនប្រុសម្នាក់នេះជារៀងរហូត នឹងខិតខំធ្វើបុណ្យសាងកុសលជូនប៉ា ឱ្យប៉ាបានទៅកាន់ឋានបរមសុខ ជួបតែសេចក្តីស្ងប់ជារៀងរហូត បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ស្ថិតក្នុងគ្រួសារមួយពោរពេញទៅដោយសុភមង្គលណា ប៉ា ណា ។
លោក ម៉ុក ករុណា ហៅ ករុណា ពេជ្រ ជំនួសមុខដួងព្រលឹងរបស់ឪពុកខ្លួន លោក ករុណា ពេជ្រ សូមលើកម្រាមដៃដប់សំពះ សម្តែងការដឹងគុណ អរគុណដល់ ៖
– សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
– សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
– គណៈកម្មាធិការកណ្តាល យុវជនគណបក្សថ្នាក់កណ្តាល ផ្នែកសិល្បៈ និងកីឡា នៃគណបក្សប្រជាជនកម្ពុជា
– ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ
– ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត កំពង់ស្ពឺ
– លោក ឃុត ចាន់ដារ៉ា តំណាងឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ
– លោក ហ៊ឺ វីរៈ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ផ្នែកវិស័យវប្បធម៌ និងវិចិត្រសិល្បៈ
– ក្រុមហ៊ុន ថោន គ្រុប បងប្អូនក្នុងវិស័យសិល្បៈ រួមទាំងបងប្អូនសាច់ញាតិជិតឆ្ងាយ ក្នុងប្រទេស ក្រៅប្រទេស បងប្អូនក្នុងបណ្តាញសង្គមជាច្រើនទៀត បានអញ្ជើញចូលរួមដោយផ្ទាល់ និងបានថ្លែងសាររំលែកទុក្ខ ចំពោះការបង្ហាញនូវកំលាំងកាយ ចិត្ត ដោយក្តីអាណិត ស្រលាញ់ រាប់អាន ។
សូមបួងសួងទេវតាជួយតាមថែរក្សា និងពុទ្ធពរទាំងបួងប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២