ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជានៅសល់ ពេល៥៥៤ថ្ងៃគត់នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ី អាគ្នេយ៍ (SEA Games) លើកទី៣២ ដែលនឹងប្រារព្ធពិធីបើកការប្រកួត ផ្លូវការនាថ្ងៃ ទី០៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ (CAMSOC)បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដ៏សំខាន់ ដែលក្រើនរំឮកដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសគណៈ កម្មការជំនាញ និងសហព័ន្ធកីឡាជាតិ ត្រូវដឹងថា ពេលវេលាត្រៀម ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រនេះ កាន់តែសល់ពេល ខ្លី ហើយត្រូវចូលរួមរាប់ថយក្រោយទាំងអស់គ្នា ដើម្បីសម្រួចទិសដៅ ឆ្ពោះទៅរកជោគជ័យ នៅឆ្នាំ២០២៣។


ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា «នេះ គឺជាពេលវេលាដ៏សំខាន់ ពិសេសថ្នាក់ដឹកនាំ ទាំងសម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ទាំងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង ជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺតែងតែរន្ថើន និងតែងតែពិនិត្យ ពិ ចារណាជំរុញលើចំណុចពាក់ព័ន្ធទាំងអស់ ពិសេសក្នុងរយៈពេលកាន់ តែកៀកការងារកាន់តែខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពគ្រប់គណៈកម្មការជំនាញ ជាមួយសហព័ន្ធកីឡាជាតិ»។


ឯកឧត្តមបានបន្ដថា«សម្រាប់ការសល់ពេល ៥៥៥ថ្ងៃ នៃដំណើរ ឆ្ពោះ ទៅស៊ីហ្គេមឆ្នាំ២០២៣ នេះគឺជាពេលវេលាមួយ ដែលរំកិលកាន់តែខិតជិតដល់អ៊ីចឹងយើងសូមអំពាវនាវដល់អ្នកជំនាញទាំងអស់ គណៈកម្ម ការជំនាញទាំងអស់ ក៏ដូចជាសហព័ន្ធកីឡាជាតិ ត្រូវរាប់ថយក្រោយ រៀងរាល់ថ្ងៃ។ យើងសូមផ្ញើសារឲ្យរាប់ថយក្រោយជារៀងរាល់ថ្ងៃ កាត់ម្ដងមួយថ្ងៃៗ ថាតើយើងធ្វើបានអ្វីខ្លះហើយ? ទទួលបានផលអ្វីខ្លះហើយ?នៅខ្វះខាតអ្វីទៀត ដែលត្រូវបំពេញ? គឺត្រូវរាប់ថយក្រោយ ខ្លួនឯង ដែលជាម្ចាស់រៀបចំព្រឹត្តិការណ៍ទាំងជំនាញ ទាំងអ្វីៗរៀងរាល់ ថ្ងៃទៅយើងនឹងដាស់ស្មារតីយើងឲ្យបំពេញការងារនេះ ទទួលបាន ជោគជ័យនៅឆ្នាំ២០២៣»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាត្រូវបានប្រ មុខរាជរដ្ឋាភិបាលក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ ដែល គិតចាប់ពីថ្ងៃនេះតទៅ គឺនៅសល់រយៈពេល ៥៥៤ថ្ងៃគត់ ខណៈពិធីបិទនឹងធ្វើឡើង នាថ្ងៃទី១៧ ខែឧសភាដដែល មុននឹងកម្ពុជាត្រូវបន្ដរៀបចំព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕


