អ្នកណាមិនចង់ដឹង បើតារាចម្រៀង៣ដួងនេះ ជិះសុទ្ធតែរថយន្ត Rolls Royceទៅថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះ!

ប្រិយមិត្តអ្នកគាំទ្រ និងអ្នកតាមដានវិស័យសិល្បៈ ប្រាកដជានាំគ្នាស៊ីត្រាវចង់ដឹងពីតម្លៃខ្លួនតារាកំពូល៣ដួង ដែលជិះរថយន្តតម្លៃខ្ទង់១លានដុល្លារ ទៅថតឈុតផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នកតាមដានវិស័យសិល្បៈ ជាពិសេសប្រិយមិត្តអ្នកគាំទ្របាននាំគ្នាស៊ីត្រាវចង់ដឹងពីតម្លៃខ្លួនរបស់តារាកំពូល៣ដួង ដែលកំពុងលេចធ្លោនៅលើវិថីសិល្បៈនាពេលបច្ចុប្បន្ននេះ ដោយពួកគេបានជិះរថយន្តកប់ស៊េរីម៉ាក Rolls Royce តម្លៃខ្ទង់១លានដុល្លារ ទៅថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលឱ្យក្រុមហ៊ុនមួយ។

តារាចម្រៀងដ៏មានប្រជាប្រិយភាព៣ដួង ដែលមហាជនបានស្គាល់តាមរយៈបទចម្រៀង និងការលេងសម្ភារៈនិយមនោះគឺមានលោក សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងកាលិប (High Show) ល្បីខាងលេងសម្ភារៈនិយម ,តារាចម្រៀងស្រីកំពូលសិចស៊ីកញ្ញា រ៉ាប៊ី និងនាយ ពាក់មី ម្ចាស់បទ «ឱ្យប្រពន្ធស៊ីសៀង ឱ្យមីនាងស៊ីស៊ុប, បទអ្នកបម្រើ០០៧ និងបទជាច្រើនទៀត» ដែលកំពុងមានប្រជាប្រិយភាពលេចធ្លោនៅលើវិថីសិល្បៈនាពេលបច្ចុប្បន្ន បានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រ និងអ្នកតាមដានសង្គមសិល្បៈមួយចំនួនបាននាំគ្នាស៊ីត្រាវ ចង់ដឹងពីតម្លៃខ្លួនរបស់ពួកគេថតឈុតផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនមួយ។

ដើមហេតុដំបូងគឺមកពីអ្នកគាំទ្រតារាទាំង៣ដួង បាននាំគ្នាទៅមើលការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ហើយពួកគេបាននាំគ្នាចោមរោមមើលតារាទាំង៣ដួងនោះផង និងរថយន្តទំនើបម៉ាក Rolls Royceនោះផង ហើយក៏បាននាំគ្នានិយាយពីមាត់មួយទៅមាត់មួយ ហើយការចង់ដឹងពីរឿងការចំណាយថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននោះមធ្យមទេ តែអ្វីដែលសំខាន់នោះគឺពួកគេចង់ដឹងពីតម្លៃខ្លួនរបស់តារាប្រុស ស្រីទាំងបីដួងនោះ។

ទោះបីជាក្រុមការងារព័ត៌មានរបស់យើងបានព្យាយាមសាកសួរបុគ្គលម្នាក់ៗផ្ទាល់ ដើ្បម្បីស្វែងរកឈ្មោះក្រុមហ៊ុន និងអ្នកនៅជុំវិញតារាទាំង៣ដួងនោះយ៉ាងណា ក៏មិនមានអ្នកណាម្នាក់ទម្លាយឲ្យដឹងពីតម្លៃខ្លួនរបស់តារាទាំង៣ដួងនោះដែរ។

តែនៅពេលទទួលបានព័ត៌មានពីតម្លៃខ្លួនរបស់កំពូលតារាចម្រៀងទាំង៣ដួងនោះពេលណា ក្រុមការងារយើងនឹងធ្វើការផ្សព្វផ្សាយជូនប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់បានជ្រាបច្បាស់ពីតម្លៃខ្លួនក្នុងការថតឈុតផ្សាយពាណិជ្ជកម្មរបស់តារាទាំង៣ដួងនេះភ្លាម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២