ភ្ញាក់ផ្អើ.លខ្លាំ.ង បទ”Friday Night” របស់ផលិតកម្មទីក្រុងភាពយន្ត(ថោន)និងរបស់តារាចម្រៀងដ៏ល្បី DJ Snake  អីក៏ស្រដៀងគ្នាខ្លាំ.ងម្ល៉េះ បើរយៈពេលនៃការផលិតខុសគ្នាដល់ម្ល៉ឹងនោះ?(វីដេអូ)

ភ្នំពេញ ៖ នេះអាចនិយាយបានថា ពិតជារឿងគួរឱ្យភ្ញា.ក់ផ្អើ..លយ៉ាងខ្លាំ.ង ខណៈពេលដែលបទចម្រៀងមួយបទ របស់ផលិតកម្មទីក្រុងភាពយន្ត(ថោន) គឺបទ “Friday Night” និពន្ធ Melody និងទំនុកច្រៀងដោយ ម៉ានិត វីរ៉ាយុត្ត ដែលបានផលិតចេញកាលពី៤ឆ្នាំមុន ហើយក៏មានការគាំទ្រច្រើន ដោយមានអ្នកចូលទស្សនារាប់លានដង ហើយក៏ធ្វើឱ្យបទ “Friday Night”នេះ ផ្ទុះខ្លាំ.ងកាលពីអំឡុង៤ឆ្នាំមុននោះផងដែរ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ រយៈពេល០៤ឆ្នាំក្រោយមក ស្រាប់តែបទ “Friday Night” បានបង្ហាញវត្តមានម្តងទៀត ប៉ុន្តែមិនមែនជាតារាចម្រៀងនៅក្នុងស្រុក យកទៅច្រៀងនោះទេ គឺតារាចម្រៀងដ៏ល្បីមួយរូប វ័យ៣៥ឆ្នាំ ជាជនជាតិបារាំង DJ Snake និងមានការចូលរួម ដោយ Ozuna, Megan Thee Stallion, LISA of BLACKPINK ដោយបានលើកយកបទចម្រៀងមួយបទ ដែលស្រដៀងទៅនឹងបទ “Friday Night” របស់ផលិតកម្មទីក្រុងភាពយន្ត(ថោន) និងបានដាក់ចេញនៅលើយូធូប កាលពីទី២២ ខែតុលា ឆ្នាំ២០២១ ហើយមានអ្នកចូលទស្សនារហូតដល់ជតិ ៨០លានដង។

ហាក់ដូចជារឿងចៃដន្យ ឬយ៉ាងណា ចំពោះបទ “Friday Night” របស់ផលិតកម្មទីក្រុងភាពយន្ត(ថោន) ស្រាប់តែរយៈពេល០៤ឆ្នាំក្រោយ DJ Snake បានលើកយកបទចម្រៀងមួយបទ ដែលស្រដៀងគ្នា យកមកច្រៀង ដែលធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ កំពុងតែមានការងឿងឆ្ងល់ បទចម្រៀង របស់ DJ Snake ដែលស្រដៀងទៅនឹងបទ “Friday Night” របស់ផលិតកម្មទីក្រុងភាពយន្ត(ថោន) ដែលបានលក់សិទ្ធទៅឱ្យបរទេសមែនដែរ ឬ ក៏យ៉ាងណា ?។

“Friday Night” របស់ផលិតកម្មទីក្រុងភាពយន្ត(ថោន) ពិតជាមានមោទនភាព នៅពេលដែលបរទេស បានយកទៅច្រៀង ដែលមានលំនាំស្រដៀង ស្ទើរតែទាំងស្រុងបែបនេះ។

ចង់ដឹងច្បាស់ សូមចូលទៅកាន់ youtube ខាងក្រោមនេះ៖

 

https://youtube.com/watch?v=tJXPfNDVF4I&feature=share

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២