AFF U23 Championship 2022 នឹងប្រកួត នៅពហុកីឡដ្ឋានជាតិ មរតកតេជោ និងកីឡដ្ឋានព្រីនស៍

ភ្នំពេញ៖ កម្ពុជាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ជើង ឯក យុវ ជន អាស៊ី អាគ្នេយ៍ អាយុ ក្រោម ២៣ឆ្នាំ (AFF U23 Championship 2022) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់ ក្លឹប បាល់ ទាត់ វិសាខា។ នេះបើយោង តាមការប្រកាសផ្លូវ ការ របស់ សហ ព័ន្ធ កីឡា បាល់ ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។

នេះគឺជាដំណឹងដ៏រំភើបរីករាយ សម្រាប់បងប្អូនអ្នកគាំទ្រកម្ពុជា ដែល ទន្ទឹង រង់ចាំ មើលការ ប្រកួត អន្ដរជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាល ទើបសាងសង់រួចរាល់កាលពីពេលថ្មីៗនេះ និង ជាកន្លែង ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការប្រកួត កីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជាបាន ខកខាន ក្នុង ការ ដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020 កាលពីពេលកន្លងទៅ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF U23 Championship 2022 ហើយឯកឧត្តមបានអរគុណ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលជឿទុកចិត្តកម្ពុជា ដើម្បី រៀបចំ ព្រឹត្តិ ការណ៍នេះ។ ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តម បានប្ដេជ្ញា នឹងប្រឹង ប្រែងឱ្យ អស់ ពីសមត្ថភាព ដើម្បីធានាថា ការប្រកួតប្រព្រឹត្តទៅដោយសុវត្ថិភាព ហើយក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់យុវជនល្អ បំផុត នៅ អាស៊ាន នាឆ្នាំក្រោយ។

សម្រាប់ព័ត៌មានលម្អិតអំពីក្រុមចូលរួម និងកាលវិភាគ ប្រកួត សហព័ន្ធនឹងបញ្ជាក់នាពេលក្រោយ។ ប៉ុន្ដែសមាជិករបស់ AFF ដែលមាន សិទ្ធិចូលរួមការប្រកួតថ្នាក់តំបន់ នាពេលកន្លងមក គឺមានចំនួន ១២ ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម ឡាវ ព្រុយណេ ហ្វីលីពីន សិង្ហបុរី ម៉ាឡេ ស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ដ្រាលីផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២