ជំនួបដំបូងកម្ពុជា ចាញ់ ម៉ាឡេស៊ី ៣-១ ក្នុងការប្រកួត Suzuki Cup 2020

ភ្នំពេញ : ក្រុមជម្រើសជាតិកម្ពុជាបាន ចាញ់ក្រុមជម្រើសជាតិ ម៉ាឡេស៊ី ៣-១ ក្របខ័ណ្ឌ AFF Suzuki Cup 2020នៅ លើទឹកដី ប្រទេសសិង្ហបុរី កាលពីថ្ងៃច័ន្ទ ទី០៦ ធ្នូ ២០២១ ម្សិលមិញនេះ ។នៅក្នុងការប្រកួតក្រុមគោព្រៃ កម្ពុជាក៏ដូចជាខាងម៉ាឡេស៊ីមានការ ប្រទាញប្រទង់គ្នាខ្លាំងទាំង២តង់ ។

នៅក្នុងតង់ទី១ខ្សែការពារកម្ពុជាកែន ច័ន្ទសុភ័ក្ត្របានសាងកំហុស និងទទួលបានកាតលឿងដែលបណ្ដាលឲ្យក្រុមជម្រើសម៉ាឡេស៊ីទទួលបានប៉េណាំងទីរួចស៊ុតចូល ដោយកីឡាករSafawi Rasid នៅនាទីទី ២៣។ លុះបន្តបន្ទាប់មកនៅតង់ទី២ ខាងម៉ាឡេស៊ីក៏ស៊ុត២គ្រាប់ដោយ Akhyar Rashid នៅនាទីទី៦១និង Kogileswaran Raj នៅ នាទី ទី ៧៨។

សម្រាប់កម្ពុជា ដោយសារតែការសាងកំហុស ដោយអ្នកចាំទីម៉ាឡេស៊ី ក្រុមជម្រើសយើងក៏បានរកបាន១គ្រាប់ផងដែរ តាមរយៈប៉េណាំងទីស៊ុតចូលដោយ សេត រ៉ូស៊ីបនៅនាទីទី៩០។
ទោះជាចាញ់នៅក្នុងការប្រកួត ប៉ុន្តែកម្ពុជានៅមានឱកាសប្រកួតទៀតនៅក្នុង AFF Suzuki Cup 2020 ដែល ត្រូវ ប្រកួតជាមួយក្រុមកីឡាករ ឥណ្ឌូណេស៊ី ឡាវ វៀតណាម ជាបន្តបន្ទាប់ទៀត ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២