ក្រុមជម្រើសជាតិកម្ពុជា នៅសល់បេសកកម្មសំខាន់មួយទៀតមុនវិលត្រឡប់មកកាន់មាតុប្រទេសវិញ

ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជាដែលមានលោកKeisuke Honda ជាអ្នកដឹកនាំផ្ទាល់បានបំពេញភារកិច្ចចំនួន៣រួចរាល់ហើយ នឹងបន្តនៅសល់បេសកកម្មដ៏ធំចំនួនមួយទៀតគឺត្រូវប៉ះក្រុមការពារតំណែងជើងឯកវៀតណាម នាថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះនៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។

បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាកំពុងតែធ្វើការហ្វឹកហាត់យ៉ាងសកម្មដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមស្របពេលដែលកីឡាករក្នុងក្រុមសម្បូរយុវជនពោរពេញទៅដោយសមត្ថភាពជាច្រើនដែលត្រូវបានជ្រើសរើសយកមកពីតាមបណ្តាក្លឹបនៅក្នុងលីគកំពូលកម្ពុជា។

សម្រាប់ពូលB បច្ចុប្បន្ននេះក្រុមឥណ្ឌូនេស៊ីកំពុងតែឈរនៅកំពូលតារាងដោយមាន៧ពិន្ទុក្នុងដៃ ។ដោយឡែកសម្រាប់ក្រុមវៀតណាម ដែលត្រូវប៉ះកម្ពុជាខាងមុខកំពុងតែឈរនៅលេខរៀងទី២ ។

ខាងក្រោមនេះគឺជាប្រវត្តិនៃការប្រកួតរវាងក្រុមកម្ពុជាទល់នឹងវៀតណាមនាពេលកន្លងមក÷
– 08 ធ្នូ 1995 : វៀតណាម 3-0 កម្ពុជា South East Asian Games
– 02 កញ្ញា 1996 : កម្ពុជា 1-3 វៀតណាម AFF Championship
– 07 វិច្ឆិកា 2000 : វៀតណាម 6-0 កម្ពុជា AFF Championship
-15 ធ្នូ 2002 : វៀតណាម 9-2 កម្ពុជា AFF Championship
-26 វិច្ឆិកា 2016 : វៀតណាម 2-1 កម្ពុជា AFF Championship
– 05 កញ្ញា 2017 : កម្ពុជា 1-2 Vietnam AFC Asian Cup
-10 តុលា 2017 : វៀតណាម 5-0 កម្ពុជា AFC Asian Cup
-24 វិច្ឆិកា 2018 : វៀតណាម 3-0 កម្ពុជា AFF Championship

ការប្រកួតចុងក្រោយបង្អស់កន្លងទៅ មុនប៉ះវៀតណាមខាងមុខនេះក្រុមជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អដោយមិនមានរបូតគ្រាប់បាល់ឡើយ ព្រមជាមួយការទទួលបាន ៣ពិន្ទុដំបូង ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki cup 2020 ពូលB បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣-០ កន្លងទៅថ្មីៗនេះ។

សូមរំលឹកថា កម្ពុជាប្រកួតបានចំនួន៣ប្រកួតគិតចាប់តាំងពីឈានជើងដល់ទឹកដីនៃប្រទេសសិង្ហបុរីមកបានប្រកួតចាញ់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយកម្ពុជាបានយកឈ្នះនិងធ្វើឲ្យឡាវ មិនស្គាល់ឈ្នះ ឬស្មើម្ដងឡើយ ក្នុងចំណោម ៤ប្រកួត៕

រូបភាព ÷សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
អត្ថបទ÷ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២