គ.ជ.ប ឥណ្ឌា បដិសេធការទាមទាររបស់គណកប្សប្រឆាំងថាមានការលួចបន្លំសន្លឹកឆ្នោត ឆ្លងកាត់តាមប្រពន្ធអេឡិចត្រូនិច

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌា បានបដិសេធការចោទប្រកាន់របស់គណកប្សប្រឆាំង ថាមានការលួចបន្លំសន្លឹកឆ្នោតទូទាំងប្រទេសដោយឆ្លងកាត់ប្រពន្ធអេឡិចត្រូនិច។
មេដឹកនាំប្រឆាំងបានធ្វើដំណើរចូលជួបជាមួយ គ.ជ.ប ឥណ្ឌា កាលពីថ្ងៃអង្គារ ទី២១ ខែឧសាភា ឆ្នាំ២០១៩ ក្រោយពីមានវីដេអូមួយត្រូវបានចែកចាយតាមបណ្តាញសង្គម បង្ហាញថាមានការចល័តឧបករណ៍ម៉ាស៊ីនរាប់សន្លឹកឆ្នោតក្នុងភូមិភាគខាងជើងនៃប្រទេស និងមានការចោទប្រកាន់ថាជាការព្យាយាមប្តូរឧបករណ៍ម៉ាស៊ីនរាប់សន្លឹកឆ្នោត ក្នុងចេតនាលួចបន្លំសន្លឹកឆ្នោតឲ្យគណកប្សដឹកនាំរដ្ឋាភិបាល។
ការចោទប្រកាន់របស់គណក្សប្រឆាំងត្រូវបាន គ.ជ.ប បដិសេធ ដោយបញ្ជាក់ថាឧបករណ៍ម៉ាស៊ីនគ្រប់គ្រឿងត្រូវបានរក្សាសុវត្ថភាពបានយ៉ាងល្អបំផុតក្នុងបន្ទប់។
ពេលជាមួយគ្នានេះ អាជ្ញាធរឥណ្ឌាបានបញ្ជារឲ្យបន្ថែមកំលាំងការពារសុវត្ថភាពបរិវេណរាប់សន្លឹកឆ្នោត ទូទាំងប្រទេស មុនថ្ងៃរាប់សន្លឹកឆ្នោតជាផ្លូវការដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ
សូមជម្រាបជូនថា ឥណ្ឌាបានចាប់ផ្តើមប្រើប្រាស់ឧបករណ៍ម៉ាស៊ីនរាប់សន្លឹកឆ្នោតទូទាំងប្រទេសកាលពីឆ្នាំ២០០៤ រាប់ចាប់តាំងពីពេលនោះមកមានការរាយការណ៍រាល់បញ្ហាដែលបានកើតឡើងជាញឹកញាប់នៅពេលបោះឆ្នោតម្តងៗ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២