បាត់មុខ កែវ ពេជ្រពិសី ទៅណាយូរម្ល៉េះ? ទើបតែបង្ហាញវត្តមានដំបូងលើកញ្ចក់ទូរទស្សន៍

ក្រោយពីរឹងដៃរឹងជើង ពេលនេះ តារាសម្តែង កែវ ពេជ្រពិសី បានបង្ហាញវត្តមាននៅក្នុងកម្មវិធីទូរទស្សន៍មួយ។ ការបង្ហាញវត្តមានដំបូងរបស់តារាសម្តែងរូបនេះ ក្រោយពេលសម្រាលកូនដំបូងរួច  ធ្វើឱ្យមានការលើកឡើងថា កែវ ពេជ្រពិសី នៅតែមានហាងឆេងបើទោះមានអ្នកសិល្បៈថ្មីៗរីកព្រោងព្រាតក៏ដោយ ។ នៅតែមានការសរសើរពីសម្រស់របស់អ្នកម្តាយរូបនេះ ពីសំណាក់មហាជន ដែលស្រឡាញ់សមត្ថភាពសម្តែងរបស់នាងកន្លងមក។

កែវ ពេជ្រពិសី បានចូលរួមនៅក្នុងកម្មវិធីរបស់ទូរទស្សន៍មួយ ដោយក្នុងនោះគេសង្កេតឃើញថា នាងហាក់មានរូបរាងស្រកគីឡូច្រើន បើទោះបីរូបរាងមិនទាន់ស្តើងតូច ដូចពីមុនក្តី ។ នៅតែមានមហាជនចង់ឱ្យតារាសម្តែង កែវ ពេជ្រពិសី បន្តអាជីពសម្តែងឱ្យបានជាប់លាប់ដូចកាលពីប៉ុន្មានឆ្នាំមុនទៀត ព្រោះនាងក៏ជាតារាដែលមានទេពកោសល្យ និងប្រជាប្រិយភាពម្នាក់ដែរ ។

បើតាមការបញ្ជាក់របស់ កែវ ពេជ្រពិសី នាពេលកន្លងមកថា នាងនៅតែមានគេទំនាក់ទំនងថតរឿងជាបន្តបន្ទាប់ ប៉ុន្តែភាគច្រើននាងច្រានចោល ដោយសារតម្លៃ និងតំណែងមិនស័ក្តិសមជាមួយនាង ដែលធ្លាប់ជាតួឯកដែលមានឈ្មោះបោះសំឡេងកន្លងមក ។

សព្វថ្ងៃ កែវ ពេជ្រពិសី ហាក់មិនសូវខ្វាយខ្វល់ជាមួយការងារសម្តែងដូចមុនទេ ដោយនាងមានជំនួញក្នុងដៃមួយចំនួន ។ ម្យ៉ាងវិញទៀតស្វាមីរបស់នាង ក៏មានបំណងនាំនាង និងកូនប្រុសទៅរស់នៅប្រទេសអូស្រ្តាលី ក្រោយពីជំងឺកូវីដបានស្ងប់ស្ងាត់ ៕

Credit÷ស្រីស

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២