ត្រៀមសប្បាយទៅបងប្អូន! CL និងកំពូលតារាចម្រៀងជាច្រើនប្រចាំប្រទេសកម្ពុជា នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំ Vattanac វ All in Festival នាចុងខែវិច្ឆិកានេះ

តើលោកអ្នក ត្រៀមខ្លួនហើយ ឬនៅសម្រាប់​ កម្មវិធីដ៏ធំប្រចាំឆ្នាំ “VATTANAC វ ALL IN FESTIVAL”?​ Queen of K-pop ដ៏ល្បីល្បាញឈ្មោះថា «CL» នឹងត្រលប់មកប្រទេសកម្ពុជាសារជាថ្មីម្តងទៀត ក្រោមការអញ្ជើញរបស់ ក្រុមហ៊ុន វឌ្ឃនៈ ប្រ៊ូវើរី ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ រួមជាមួយនឹងវត្តមាន កំពូលតារាចម្រៀង​ជួរមុខ ក្នុងស្រុកជាច្រើនរូបទៀតមានដូចជា កញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពី ទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។

 

ព្រឹត្តិការណ៍ដ៏កក្រើករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នេះ នឹងធ្វើឲ្យអ្នកគាំទ្រវិស័យ KPOP និងអ្នកគាំទ្រ​របស់ CL ផ្ទាល់ សប្បាយរីករាយ និងរំភើបជាខ្លាំងជាមួយនឹងវត្តមានជាលើកទី២របស់គាត់ ដោយពុំមាន​អ្នកនឹកស្មានដល់។ មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមរបស់កំពូលតារាដ៏ពេញនិយមក្នុងស្រុក​ជាច្រើនរូប ការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បី និងស្រស់ស្អាត DJ AviDa ព្រមទាំងសកម្មភាពកម្សាន្តសប្បាយជាច្រើន ​ដែលនឹងរៀបចំឡើងដោយម៉ាកយីហោទាំង៤ របស់ វឌ្ឍនៈ ប្រ៊ូវើរី មានដូចជា ស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន គ្រុឌ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នឹងបន្ថែមភាពអស្ចារ្យ និងមិនអាចខកខានបាន ក្នុងកម្មវិធីដ៏ធំបំផុតប្រចាំឆ្នាំនេះ។

 

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បង្កើតកម្មវិធី “VATTANAC វ ALL IN FESTIVAL” នេះឡើងក្នុងគោលបំណង​តបស្នងទៅដល់អ្នកគាំទ្រ និងបង្ហាញពីការខិតខំប្រឹងប្រែង ទឹកចិត្ត និងក្តីស្រលាញ់ ដែលខ្លួនបានបង្កើត និងដាក់អ្វីៗគ្រប់យ៉ាងនូវរាល់កិច្ចការងារ និងផលិតផល ដែលខ្លួនបានផលិតឡើងសម្រាប់អតិថិជន។

 

សម្រាប់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យ និងកម្រប្លែកដែលមិនធ្លាប់មានពីមុនមកនេះ អ្នកអាចស្វែងរកបានតាមរយៈភ្នាក់ងារលក់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានកំណត់ ទូទាំងប្រទេស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២