កីឡាករប្រដាល់សកលកម្ពុជា ៨នាក់ ទៅហ្វឹកហាត់ នៅកាហ្សាក់ស្ថាន

ភ្នំពេញ៖ កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ចំនួន ៨នាក់ គ្រោងនឹងចេញដំណើរទៅបោះជុំរុំហ្វឹកហាត់ នៅប្រទេសកាហ្សាក់ស្ថាន រយៈពេល២សប្តាហ៍ ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុង លើថ្លៃសំបុត្រយន្តហោះ ការស្នាក់នៅ-ហូបចុក ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

កីឡាករប្រដាល់សកលកម្ពុជា ដែលត្រៀមចេញទៅបោះជំរំហ្វឹកហាត់នេះ រួមមាន៖ កីឡាករ នៅ សុខទី, សៅ រង្សី, ទូច ដេវីត, វ៉ែន រដ្ឋា, ពេញ វណ្ណថង, អាន់វ៉ា ណាស្រេឌីនូវ, អ៊ុង ភារាក់ និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា

សូមជម្រាបថានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះថា ក្រុមជម្រើសជាតិប្រដាល់សកល នឹងហោះទៅប្រទេសកាហ្សាក់ស្ថាន នៅវេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូនេះ ហើយបន្តការហ្វឹកហាត់ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពង្រឹងបច្ចេកទេស ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ត្រៀមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រដំបូង នេះជាការបញ្ចាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២