ភ្នំពេញ៖ ក្រោយពីបានក្លាយជាកីឡាករគុនខ្មែរដំបូងគេដែលដណ្តើមបានខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ កីឡាករគុនខ្មែរ ធឿន ធារ៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ១ (ជើងឯក) សម្រាប់ប្រភេទទម្ងន់៧២គីឡូក្រាម ក្នុងចំណោមអ្នកប្រដាល់ទូទាំងពិភពលោកចំនួន៣០នាក់ តាមរយៈការធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ពិភពលោកថ្មីរបស់ស្ថាប័នកីឡាប្រដាល់សេរីពិភពលោក (WMO)។នេះគឺជាមោទនភព និងជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលមានកីឡាករគុនខ្មែរដ៏ឆ្នើមមួយរូបបានដណ្តើម និងគ្រងតំណែងជើងឯកខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ នៅឆ្នាំ២០២២នេះ។


អ្វីដែលកាន់តែកក្រើកទៀតនោះ នៅរាត្រីឆ្លងឆ្នាំ(countdown)លើទឹកដីខេត្តបាត់ដំបង ស្ថានីយ៍ទូរទស្សន៍ថោន សហការជាមួយក្រុមហ៊ុនខ្មែរបើវើរេជីសរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរវើកប្រចាំប្រទេសរដូវកាលទីពីរដែលចាប់ឱ្យធឿន ធារ៉ាប៉ះជាមួយកូនសិស្សរបស់បួខាវដែលធ្វើឱ្យទស្សនិកជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានការចូលទស្សនាតាមបណ្តាញសង្គមកើនឡើងមិនធ្លាប់មានរហូតដល់ជាង១៤៦K Views។

សង្វៀនវើកប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទីពីររបស់ស្ថានីយ៍ទូរទស្សថោនដែលអ្នកលេងផ្លែកែងធឿន ធារ៉ាបានយកឈ្នះកីឡាករថៃបេកខេមជាម្ចាស់ខ្សែក្រវ៉ាត់WBC និងជាកូនសិស្សរបស់បួខាវដោយពិន្ទុ បង្កើតកំណត់ត្រាធ្វើឱ្យមានអ្នកចូលទស្សនាតាមរយៈការឡាយផ្ទាល់ ដោយមានអ្នកចូលទៅទស្សនារហូតដល់ជិត១៥ម៉ឺននាក់ កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅទឹកដីខេត្តបាត់ដំបង ដែលចំនួននេះគឺជាចំនួនមួយដ៏កម្រ ដែលមានអ្នកចូលមើលច្រើនជាងគេនៅក្នុងវិស័យគុនខ្មែរ។


សូមជម្រាបជូនផងដែរថា ម្ចាស់ខ្សែក្រវ៉ាត់អ្នកលេងផ្លែកែងគុនខ្មែររូបនេះបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រក្នុងពិភពគុនខ្មែរដែលប្រើរយៈពេលផ្តួលគូប្រកួតនៅលើកម្មវិធីThai Fightលឿនជាងគេបំផុតដោយប្រើរយៈពេលត្រឹមតែ១នាទីកន្លះផ្តួលដៃគូឱ្យសន្លប់នៅលើសង្វៀន។ ចំពោះកំណត់ត្រាទី២ នៅលើសង្វៀនវើកប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទីពីរលើទឹកដីខេត្តបាត់ដំបង ដែលមានអ្នកចូលទស្សនាតាមរយៈផេករបស់ទូរទស្សថោនរហូតដល់ទៅជាង១៤៦K Views និងបានយកឈ្នះកីឡាករថៃម្តងទៀត។
សូមទស្សនា វីដេអូខាងក្រោមនេះ៖
ដោយ៖ វីកគី

