តើលីគកំពូល និងលីគលំដាប់ទី២កម្ពុជា ​នារដូវកាលនេះនឹងចាប់ផ្តើមនៅពេលណា?

ភ្នំពេញ៖ ពានរង្វាន់លីគកំពូលកម្ពុជា២០២២ (Cambodian Premier League 2022)និងពានលំដាប់ទី២(Cambodian League 2)ត្រូវបានកំណត់ពេលវេលាចាប់ផ្ដើមរួចរាល់ហើយ គឺលីគកំពូលកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ខណៈលីគលំដាប់ទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ។

ពានរង្វាន់លីគកំពូលកម្ពុជា២០២២ គេបានរកឃើញម្ចាស់ជើងឯកគឺ ក្លឹបបាល់ទាត់ភ្នំពេញក្រោន, ជើងឯករងបានទៅលើក្លឹបវិសាខា និងចំណាត់ថ្នាក់លេខ៣បានទៅលើក្លិបព្រះខ័នរាជស្វាយរៀង ។

ចំណែកលីគលំដាប់ទី២ក៏គេបានរកឃើញម្ចាស់ជើងឯកផងដែរ គឺក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា, ជើងឯករងបានទៅលើក្លឹប អាយអេសអាយ ដង្កោសែនជ័យ និងចំណាត់ថ្នាក់លេង៣ បានទៅលើក្លឹបបាល់ទាត់នរគបាលជាតិ។

នៅក្នុងរដូវកាល ២០២២ គេសង្កេតឃើញថា លីគទាំង២ មានការប្រកួតប្រជែងក្នុងសភាពស្វិតស្វាញខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្របាល់ទាត់ជក់ចិត្ត ចង់ឲ្យរដូវកាលថ្មីចាប់ផ្ដើមឆាប់ៗ។

សូមជម្រាបថាបច្ចុប្បន្នបណ្តាក្លឹបនីមួយៗនៅលីគកំពូលកម្ពុជាកំពុងតែសម្រុកដោះដូរកីឡាករដើម្បីពង្រឹងក្រុមនៅរដូវកាលថ្មីនេះ ដោយក្រុមខ្លះប្រកាសបន្តកុងត្រា និងនាំចូលកីឡាករថ្មីៗទាំងខ្មែរ និងបរទេស ចំណែកក្លិបខ្លះវិញក៏បានប្រកាសពីការចែកផ្លូវរវាងកីឡាកររបស់ខ្លួនមួយចំនួនធំ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២