កាន់តែក្តៅ លោកឧកញ៉ា ស្រី ចាន់ថន ប្រកាសឱ្យផ្ទះវិឡា ឡាន និងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំ បើកីឡាករខ្មែររូបណាវ៉ៃឈ្នះកីឡាករថៃ ប៊ូខាវ

បន្ទាប់ពីកម្ពុជាដកពាក្យ «Muay Thai »ហើយដាក់ជំនួសមកវិញនូវពាក្យ«គុនខ្មែរ»សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣នេះបានធ្វើឱ្យភាគីថៃមិនសប្បាយចិត្ត ហើយមិនបញ្ជូនកីឡាករមកចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខនេះទៀតផង។បញ្ហានេះបានធ្វើឱ្យមានប្រតិកម្មរិះគន់ និងការឆ្លើយឆ្លងគ្នាជាហូរហែររវាងមន្ត្រី ប្រជាពលរដ្ឋ និងកីឡាករនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ បន្ទាប់ពីកីឡាករថៃ ប៊ូខាវ បង្ហោះវីដេអូនិយាយពីការដែលកម្ពុជាដកពាក្យ«Muay Thai »ហើយដាក់ជំនួសមកវិញនូវពាក្យ«គុនខ្មែរ»កាលពីម្សិលម៉ិញនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពផ្ទះវីឡា ជាមួយការសរសេរសារដែលមានខ្លឹមសារថា បើជាសំដីចេញពីមាត់ប៊ូខាវ មិនអីទេ ខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ។ ខ្មែរក៏មានអ្នកខ្លាំងដែរ បើកីឡាករខ្មែររូបណាវ៉ៃប៊ូខាវឈ្នះឱ្យផ្ទះវីឡាមួយ ឡានមួយ និងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំថែមទៀត។នេះជាការលើកទឹកចិត្តដល់កីឡាករខ្មែរ តស៊ូដើម្បីមុខមាតុជាតិរបស់យើង I love Cambodia ៕

  

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២