មានករណីបុរសជនជាតិចិនម្នាក់ស្លា.ប់​ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ដោយសារក្រឡាប់រថយន្ដនៅផ្លូវល្បឿនលឿន

ខេត្តព្រះសីហនុ៖​ បើតាមការបញ្ជាក់ពី​មន្ត្រីអាជ្ញាធរមូលដ្ឋាន ឃុំស្ទឹងឆាយ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាលឱ្យ​បុរសជនជាតិចិនម្នាក់ស្លាប់​ និងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារក្រឡាប់រថយន្តលើផ្លូវល្បឿនលឿនក្នុងទិសដៅពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។

ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣​ ស្ថិតនៅ​ត្រង់ចន្លោះបង្កោលគីឡូម៉ែត្រលេខ ១៣៤,១៣៥ ក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ ។

ប្រភព​ដដែល​បានបន្តថា​ មុនពេលកើតហេតុ​ គេឃើញ​រថយន្តឡង់គ្រីស័រមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AX1188 ធ្វើដំណើរពីភ្នំពេញ ឆ្ពោះមកក្រុងព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុបានផ្ទុះកង់ក្រោយ បណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវតែម្តង។

បន្ទាប់ពីកើតហេតុ​ គេឃើញ​រថយន្តសង្គ្រោះរបស់មណ្ឌលសុខាភាព តក្កវិទ ស្រុកកំពង់សិលា​ បានមកជួយសង្គ្រោះ ដឹកសាកសព និងជនរងគ្រោះទៅរក្សាទុក និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីប្រគល់ជូនស្ថានទូតចាត់ចែងបន្ត៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២