ក្រោយពីផ្តួលកីឡាករថៃឱ្យសន្លប់លើសង្វៀន បេន លឿន បានប្រាប់ថា ដោយសារខ្លួនបានដឹងពីចំណុចខ្សោយរបស់ដៃគូប្រកួត

ភ្នំពេញ៖ ក្រោយការផ្តូលដៃគូឱ្យសន្លប់នៅលើសង្វៀនម៉ាសហ្វៃកាលពីថ្ងៃអាទិត្យកន្លងទៅកីឡាកររូបស្រស់ចិត្តឆៅឡុង បេនលឿន បានប្រាប់ថា រូបគេបានតាមដានការប្រគួតរបស់ដៃគូទើបអាចដឹងពីចំណុចខ្សោយរបស់ដៃគូបាន។

តាមការផ្តល់កិច្ចសម្ភាសន៍មកកាន់ក្រុមការងារថោនបេនលឿនបានឱ្យដឹងថា រូបគេបានសិក្សាមើលវីដេអូរបស់ដៃគូប្រកួតខ្លួនពី២ ទៅ៣ដងរួចហើយ មើលឃើញចំណុចខ្សោយរបស់គេទើបអាចយកឈ្នះគេបានត្រឹមរយៈពេលដ៏ខ្លីបែបនេះ។

បេនលឿន បានបន្តទៀតថា បន្ទាប់ពីបានប្រកួត១ទឹក៩នាទីជាមួយគូប្រកួតរួចបានដឹងថា គេល្អជើងឆ្វេង ប៉ុន្តែខ្សោយពោះទឹក ដូចច្នេះទើបប្តូរយកជ័យជំនះនេះបានតែម្តង។

សូមជម្រាបផងដែរថា ក្រោយពីប្រើជង្គង់ផ្តួលគូប្រកួតកីឡាករថៃភេត សិរិ ចំឆ្អឹងជំនីនោះគឺទទួលបានទឹកប្រាក់ចំនួន ៨សែនរៀលពីកម្មវិធីម៉ាសហ្វៃបន្ថែមពីលើតម្លៃខ្លួន៕

  

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២