ក្តៅៗកីឡាករបាល់ទាត់ចំនួន៤រូប ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់ពិន័យ បន្ទាប់ពីមានរឿងបែបនេះ….!

ភ្នំពេញ៖ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅក្នុងការប្រកួតពានរង្វាន់ខេមបូឌាលីគខាប់ឆ្នាំ 2023 រវាងក្លឹបបាល់ទាត់គិរីវង្សសុខសែនជ័យជាមួយនឹងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី 8 មេសាឆ្នាំ 2023 កន្លងទៅ ក្រោមការវិនិច្ឆ័យយ៉ាងហ្មត់ចត់ពីគណៈកម្មការវិន័យ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចដាក់ពិន័យទៅលើកីឡាករចំនួន 4 រូបរួមមាន៖

១-កីឡាករ ឡុង ម៉េងហាវ ពិន័យមិនឲ្យចូលរួមការប្រកួតចំនួន ៦ខែ និងពិន័យជាប្រាក់ ៥០ម៉ឺនរៀល ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ Cambodia Premier League និងសហព័ន្ធបាល់ទាត់កម្ពុជា ពីបទលោតធាក់គូប្រកួត។

២-កីឡាករ ផុន តៃនិញ ពិន័យមិនឲ្យចូលរួមការប្រកួតចំនួន ២ប្រកួត និងពិន័យជាប្រាក់ ២៥ម៉ឺនរៀល ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ Cambodia Premier League និងសហព័ន្ធបាល់ទាត់កម្ពុជា ពីបទរុញច្រានពេលកំពុងប៉ះទង្គិចគ្នា។

៣- កីឡាករ ទូច ម៉ាណាន់ ពិន័យមិនឲ្យចូលរួមការប្រកួតចំនួន ៦ប្រកួត និងពិន័យជាប្រាក់ ២៥ម៉ឺនរៀល ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ Cambodia Premier League សហព័ន្ធបាល់ទាត់កម្ពុជា ជាពិសេសការប្រកួត Cambodian League Cup 2023 ដែលនៅសេសសល់ ពីបទឥរិយាបទមិនសមរម្យ។

៤-កីឡាករ ឆឹង សុផាន្នី ពិន័យមិនឲ្យចូលរួមប្រកួតចំនួន ២ប្រកួត និងពិន័យជាប្រាក់ ២៥ម៉ឺនរៀល ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ Cambodia Premier League សហព័ន្ធបាល់ទាត់កម្ពុជា ជាពិសេសការប្រកួត Cambodian League Cup 2023 ដែលនៅសេសសល់ ពីបទរុញច្រានពេលកំពុងប៉ះទង្គិចគ្នា៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២