អបអរសាទរ កីឡាករគុនខ្មែរឌុន សុភុត តាមសងសឹកកីឡាករថៃទាល់តែបានសម្រេច

ភ្នំពេញ ៖នៅក្នុងជំនួបនៃការប្រកួតលើសង្វៀនគុនខ្មែរឆេមពានរបស់ស្ថានីយទូរទស្សន៍ថោនកីឡាករឌុន សុភុត ត្រូវប៉ះជាមួយនឹងកីឡាករថៃនេតផាយ៉ាក សួនអាហានប៉ុកម៉ៃ ជាថ្មីម្ដងទៀត ដើម្បីឱ្យរូបគេបានធ្វើការសងសឹក ឥឡូវនេះកីឡាករឌុន សុភុត ធ្វើការសងសឹកបានសម្រេចហើយ ដោយកាលពីលើកមុនរូបគេធ្លាប់បានភ្លាត់ស្នៀតចាញ់កីឡាករសួនអាហានប៉ុកម៉ៃ ម្ដងរួចមកហើយ។

ឌិន សុភត ក៏បានឱ្យដឹងដែរថា កន្លងមករូបគេធ្លាប់ប៉ះជាមួយនឹងកីឡាករជើងខ្លាំងថៃរូបនេះម្ដងរួចមកហើយដែរកាលពី១ខែមុន ហើយពេលនោះរូបគេ ក៏បានបរាជ័យនៅក្នុងទឹកទី 3 ដោយសារតែរូបគេវាយបុកខ្លាំងពេក នៅក្នុងដើមទឹក។

ដោយសារតែចង់ផ្ដាច់គូប្រកួតខ្លាំងពេកធ្វើឲ្យរូបគេខិតខំធ្វើការបញ្ចេញក្បាច់ក្នុងការប្រកួត ប៉ុន្តែបែរជាធ្វើឲ្យធ្លាត់ស្នៀតចាញ់កីឡាករថៃរូបនោះទៅវិញកាលពីកន្លងមក ដោយការនោះសុភុតបានចូលកែងរបស់កីឡាករថៃធ្វើឲ្យរូបគេមិនអាចបន្តការប្រកួតបាន។

សូមជម្រាបផងដែរថា នៅក្នុងការប្រកួតលើសង្វៀនគុនខ្មែរឆេមពានរវាងកីឡាករឌុន សុភុតប៉ះជាមួយនឹងកីឡាករថៃនេតផាយ៉ាក សួនអាហានប៉ុកម៉ៃ គឺកីឡាករឌុន សុភុតបានយកឈ្នះកីឡាករថៃដោយពិន្ទុក្រោយការប្រកួតយ៉ាងស្វិតស្វាញហើយ ធ្វើឱ្យរូបគេសងសឹកបានសម្រេចនៅក្នុងការប្រកួតនេះផងដែរ៕

ដោយ៖ វីកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២